អ៊ុំ វិចិត្រ ថានឹងចាកចេញពីក្លិប ក្រសួងការពារជាតិ បើសិនមិនអាចឈ្នះលីគកំពូលកម្ពុជារដូវកាលនេះ និងពុំមានកៅអីលេងពានរង្វាន់អន្តរជាតិ

By |

យោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកបានអោយដឹងថា អតីតអ្នកចាំទីក្រុមជម្រើសជាតិ អ៊ុំ វិចិត្រ មានបំណងចង់ចាកចេញពីក្លិប ក្រសួងការពារជាតិ នារដូវកាលក្រោយទោះបីក្នុងលក្ខខណ្ធបែបណាក៏ដោយ ពោលគឺសុខចិត្តបង្ហាញសមត្ថភាពនៅលើទីលានអំឡុងការប្រកួតប្រសើរជាងអង្គុយកៅបម្រុង។

អ្នកចាំទីដដែលបានប្រាប់ WAF ថាខ្លួនពិតជាមានបំណងចង់ចាកចេញពិតមែន ដោយត្រូវបានក្លិបធំៗចំនួន២តាមចែចូវអោយចូលរួមនាឆ្នាំក្រោយ ប៉ុន្តែរូបគេនឹងសម្រេចបញ្ហាទាំងអស់នេះនៅចុងរដួវកាលលីគកំពូលកម្ពុជា។ កីឡាករធ្លាប់ឈ្នះពានរង្វាន់វគ្គជម្រុះ AFF Suzuki Cup 2016 ជាមួយក្រុមជម្រើសជាតិកម្ពុជា ក៏បានលើកហេតុផលមួយចំនួនដែលចង់ចាកចេញ បើសិនជាក្លិប ក្រសួងការពារជាតិ ពុំទទួលបានជើងឯកលីគកំពូលកម្ពុជា រឺបានកៅអីលេងពានរង្វាន់អន្តរជាតិផ្សេងនោះទេ រូបគេប្រាកដយ៉ាងច្បាស់ថានឹងចាកចេញ បន្ទាប់ពីកៅអី១១នាក់ដំបូងត្រូវបានប្អូនប្រុសបង្កើត អ៊ុំ សេរីរ័ត្ន ក្តោបឱកាសជាង៣ឆ្នាំមកហើយនេះ។

ដើម្បីឡើយនៃការរបូតជម្រើស១១នាក់ដំបូងនេះគឺដោយសារតែរូបគេបានរងរបួសពេលបង្ហាញខ្លួនជាមួយក្រុមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ( U-21 ) ក្នុងយុទ្ធនាការការប្រកួតជម្រុះក្នុងពានស្តេចប្រ៊ុយណេ HASSANAL Bolkiah Trophy 2014 នៅប្រទេសប្រ៊ុយណេ។ កាលនោះ U-21កម្ពុជា បានត្រឹមលេខ៤ប៉ុណ្ណោះ នៅក្នុងពូល B មាន៦ប្រទេស ពោលគឺ៥ប្រកួត ឈ្នះ៣ និងចាញ់២ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងរបូត៦គ្រាប់។

ក្រោយបញ្ចប់បេសសកម្មនៅប្រ៊ុយណេ អ្នកចាំទីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិលោក Lee Tae Hoon កោះហៅឱ្យចូលក្រុមជម្រើសជាតិឈុតធំ ដើម្បីជម្រុះក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2014 តែជាអកុសល អំឡុងពេលហ្វឹកហាត់ទាត់ទី ក៏ចំរបួសចាស់នៅដៃខាងឆ្វេងរបស់ ដែលជាហេតុបណ្តាលមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិ និងក្លិបបានតទៅទៀត។

របួសដៃរបស់ វិចិត្រ បានកើតឡើងអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈុតធំ ត្រៀមប្រកួតជម្រុះក្នុងពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2014 បន្ទាប់មកពីចូលរួមជាក្រុម U-21 ក្នុង ពានរង្វាន់ស្តេចប្រ៊ុយណេ។