មុនប៉ះគ្នាល្ងាចនេះទស្សនាជំនួបចុងក្រោយរវាង U-23 កម្ពុជា និង U-23 មីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥នៅក្នុងព្រឹត្តិការណ៍ SEA Games 29th( វីដេអូ )

By |

ការប្រកួតដណ្ដើមពានរង្វាន់ក្រៅផ្លូវការ «KBZ Bank Cup Myanmar 2017» ដោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ នឹងត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ឆ្នាំ នៅល្ងាចថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ( ម៉ោងនៅកម្ពុជា ) នៅកីឡដ្ឋាន Thuwunan Stadium។

ខណៈប្រកួតចុងក្រោយរវាងក្រុមទាំង២បានធ្វើឡើងកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៥ ដោយកាលនោះ U-23 កម្ពុជា បានត្រឹមលទ្ធផលស្មើគ្នា ៣ទល់៣ ជាមួយ U-23 មីយ៉ាន់ម៉ា នៅក្នុងវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ SEA Games 29th 2015 នៅសឹង្ហបុរី៕

ពានរង្វាន់ KBZ Bank Cup Myanmar 2017 នឹងមានការចូលរួមពីប្រទេសទាំងអស់ចំនួន ៤ រួមមាន ម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, U-22 កម្ពុជា, U-22 កោះហុងកុង និង U-20 ជប៉ុន (ជម្រើសសាកលវិទ្យាល័យ)។

អត្ថបទពាក់ព័ន្ធ៖⁣ បញ្ជីឈ្មោះ U-22 កម្ពុជា ចំនួន២៣នាក់ចុងក្រោយចេញជាផ្លូវការ ត្រៀមទៅប្រកួតនៅមីយ៉ាន់ម៉ា

*ខាងក្រោមជាវីដេអូហាយឡាយជំនួបចុងក្រោយរវាង U-23 កម្ពុជា និង U-23 មីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥នៅក្នុងព្រឹត្តិការណ៍ SEA Games 29th៖

*ខាងក្រោមជាពេញការប្រកួតជំនួបចុងក្រោយរវាង U-23 កម្ពុជា និង U-23 មីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥នៅក្នុងព្រឹត្តិការណ៍ SEA Games 29th៖