ណាហ្គាវើល និងធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ដើម្បីប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្រុមបាល់ទាត់មួយ

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០១ ខែ កក្កដា ឆ្នាំ ២០១៧ ក្លិបបាល់ទាត់ណាហ្គាវើល បានណាត់ជាមួយក្លិបបាល់ទាត់ខេត្តកំពង់ស្ពឺ ក្នុងជំនួបប្រកួតមិត្តភាពកម្ដៅសាច់ដុំ វេលាម៉ោង ០៣:៣០នាទីរសៀល នៅលើវាលស្មៅនៃទីលាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ ខណៈការប្រកួតនេះមិនមានការលក់សំបុត្រនោះទេ គឺចូលរួមទស្សនាដោយសេរី។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើល ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជារដូវកាល២០១៧ នេះស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយប្រកួតបាន ១៣ដងក្នុងនោះឈ្នះ ៧ ដង ស្មើ ៤ ដងនិងចាញ់ ២ ដងមាន ២៥ពិន្ទុក្នុងដៃ បើគិតត្រឹមសប្តាហ៍ទី ១៣៕

HSC2017_NAGA_VS_SVR_9365