Singapore Cup៖ ចេញហើយ! បឹងកេត ប៉ះជើងខ្លាំងមកពីហ្វីលីពីន ហើយណាហ្គាវើល ប៉ះក្រុមម្ចាស់ស្រុក

By |

យោងតាមការចាប់ឆ្នោតនៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ RHB Singapore Cup 2017 បានបញ្ចេញនៅសមាសភាពត្រូវជួបក្រុមកម្ពុជាចំនួន បឹងកេត និង ណាហ្គាវើល។

ក្លិប បឹងកេត នឹងត្រូវជួបក្រុមធ្លាប់លេងជាមួយគ្នាកាលពីនៅពូល F នៃពានរង្វាន់ AFC Cup 2017 ក្លិប Global  FC ខណៈបច្ចុប្បន្នក្រុមមួយនេះកំពុងស្ថិតនៅវគ្គកណ្តាលផ្តាច់ព្រ័ត្រហើយក៏ជាក្រុមដែលធ្លាប់យកឈ្នះ ចំណែក ណាហ្គាវើល ប៉ះ Hougang United FC លីគរបស់សឹង្ហបុរី នៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ RHB Singapore Cup 2017។

លទ្ធផលនៃការចាប់ឆ្នោតទាំងស្រុង៖

19679095_1719981911349630_8404604216599779498_o

គួររំលឹកផងដែរថា មុនឡើងមកដល់វគ្គនេះ ណាហ្គាវើល បានយកឈ្នះ Balestier Khalsa ដោយលទ្ធផល៤ទល់៣ រីឯ បឹងកេត ឈ្នះ៤ទល់១ លើក្រុម Warriors៕