ក្រុមចំនួន៣៥ នឹងប្រកួតគ្នាដណ្តើមយកពានរង្វាន់ Svay Rieng Cup រដូវកាល២០១៧

By |

ពានរង្វាន់ស្វាយរៀង ខាប់ (  Svay Rieng Cup  ) លើកទី៣ ឆ្នាំ២០១៧ គ្រោងនឹងចាប់ផ្តើមនាដើមខែ កក្កដា ខាងមុខនេះដោយមានក្រុមចួលរួមចំនួន៣៥។

សម្រាប់រដូវកាល២០១៧នេះការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង ខាប់ បានកែប្រែនូវរូបមន្តប្រកួតខ្លះដោយអនុញ្ញាតអោយក្រុមនីមួយៗអាចយកនៅកីឡាករមកពីខេត្តផ្សេងចូលរួមបានចំនួន៣នាក់ និងកីឡាករអាជីពនៅក្នុងលីគកំពូលកម្ពុជាដាច់ខាតត្រូវបានបញ្ចប់អាជីពមុនឆ្នាំ២០១៥។

ចំពោះការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀង ខណៈនេះជាលើកទី៣បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធាន ស្របពេល២លើកន្លងទៅ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំ។