មិត្តភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតជាមួយ ខេមបូឌានថាយហ្គឺរ ចុងសប្តាហ៍នេះ នៅស្ដាតចាស់

By |

ក្លិបបាល់ទាត់ ២ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជារដូវកាល២០១៧ នេះគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹង ខេមបូឌានថាយហ្គឺរ នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នាវេលាម៉ោង ០៣:០០ នាទីរសៀល នៅថ្ងៃ អាទីត្យ ទី ០៨ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខ ដែលធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន ស្ដាតចាស់។ ការប្រកួតនេះមិនមានការលក់សំបុត្រនោះទេ គឺចូលរួមទស្សនាដោយសេរីផងដែរ ខណៈក្រុមទាំង២ ធ្លាប់ជួបគ្នាម្ដងហើយកាលពីជើងទី១ លីគកំពូលកម្ពុជា ក្នុងសប្តាហ៍ទី ៧ ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ ខេមបូឌានថាយហ្គឺរ ៥ទល់២ នៅកីឡដ្ឋានស្ដាតចាស់។

បញ្ជាក់ផងដែរថា ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលកម្ពុជា កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយបានធ្វើការប្រកួតចំនួន ១៣ ដងក្នុងនោះឈ្នះ ៤ ដង ស្មើ ៤ ដង និងចាញ់ ៥ ដងមាន ១៦ ពិន្ទុនៅក្នុងដៃ នេះបើគិតត្រឹមសប្តាហ៍ទី ១៣ ផងដែរ ខណៈ ខេមបូឌានថាយហ្គឺរ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយបានធ្វើការប្រកួតចំនួន ១៣ ដងក្នុងនោះឈ្នះ ៤ ដង ស្មើ ៧ ដង និងចាញ់ ២ ដងមាន ១៩ ពិន្ទុនៅក្នុងដៃ៕