U-15 កម្ពុជា ឡើងឈរលេខ ២ បណ្ដោះអាសន្ន ក្រោយយកឈ្នះ U-15 ទីម័រខាងកើត មុននេះបន្តិច

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានបន្តប្រកួតឈ្នះប្រកួតទី៣របស់ខ្លួន ដោយឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតអាយុក្រោម១៥ឆ្នាំ ដោយលទ្ធផល ១ទល់០ នៅមុននេះបន្តិច នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-15 Championship 2017។

គ្រាប់បាល់ ១ គ្រាប់គត់ដែលរកបានដោយកីឡាករ សៀង ចន្ធា នៅដើមវគ្គទី២ គ្រប់គ្រាន់សម្រាប់អោយកម្ពុជា ទទួលបាន៣ពិន្ទុបន្ថែម និងឡើងមកឈរលេខ២ បណ្ដោះអាសន្ននៅក្នុងពូល B ដោយនៅរង់ចាំលទ្ធផលរវាង U-15 វៀតណាម ជាមួយ U-15 ព្រុយណេ ដែលនឹងប្រកួតនៅវេលាម៉ោង ៦:៣០ នាទីល្ងាចបន្តិចទៀតនេះ។

លទ្ធផលការប្រកួតមួយគូទៀតនៅក្នុងពូល B នេះផងដែរ U-15 ម៉ាឡេស៊ី បានយកឈ្នះ U-15 ហ្វីលីពីន ដោយលទ្ធផល ៣ ទល់ ០៕

តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន៖

ចំណាត់ថ្នាក់

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

U-15 ម៉ាឡេស៊ី

U-15 កម្ពុជា

U-15 វៀតណាម

U-15 ព្រុយណេ

-១

U-15 ទីម័រខាងកើត

-៣

U-15 ហ្វីលីពីន

-៩

 

រូបភាព៖ aseanfootball.org