ដឹងអត្ថន័យលេខអាវរបស់ធារី ចន្ថាប៊ីន ជាមួយក្លិប អគ្គិសនីកម្ពុជា អត់?

By |

ខ្សែបម្រើអន្តរជាតិកម្ពុជា ធារី ចន្ថាប៊ីន បានសម្រេចចូលរួមជាមួយក្លិប អគ្គិសនីកម្ពុជា ក្រោមកិច្ចសន្យាខ្ចីជើងរយៈពេល៥ខែពីក្លិប Krabi នៃលីគលំដាប់ទី២ ដោយទទូលបានលេខអាវដូចកាលនៅភ្នំពេញក្រោន។

ការផ្លាស់មកក្លិបថ្មីនេះ ធារី នឹងទទួលបានលេខអាវ ៩៣ មានអត្ថន័យបង្ហាញពីការបញ្ជាក់ថារូបគេបានកើតនៅសង្កាត់ Aulnay sous Bois មានលេខសម្គាល់ ៩៣៦០០ ក្បែរទីក្រុង ប៉ារីស ប្រទេសបារាំង ខណៈភាគច្រើនគេឃើញអតីតកីឡាករធ្លាប់លេងអោយយុវជន RS Strasbourg ធ្លាប់ពាក់អាវលេខ ៩ កាលនៅភ្នំពេញក្រោន បន្ទាប់មកប្តូរមកលេខ៩៣ វិញ ស្របពេលនៅក្រុមជម្រើសជាតិកម្ពុជា ពាក់លេខ២៣ លើកលែងតែនៅ Krabi លេខ២៥។

Screen Shot 2017-07-27 at 12.12.58 PM

គួរបញ្ជាក់ថា កាលរស់នៅប្រទេសបារាំង ជារី ចន្ថាបីន ធ្លាប់ជាអតីតសមាជិកនៃក្លិបយុវជន RS Strasbourg បន្ទាប់មកទើបចូលរួមជាមួយក្លិប CB Bretigny (ក្នុងឆ្នាំ ២០០៨-២០០៩) ឆ្នាំ ២០១០-២០១២ បានផ្លាស់ទៅចូលរួមជាមួយក្លិប FC Saint Jean le Blanc មុនបន្តចូលរួមជាមួយក្លិប FCM Aubervilliers (ឆ្នាំ ២០១២)។ នៅឆ្នាំដដែលរូបគេផ្លាស់មករស់នៅកម្ពុជា និងចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន រហូតឈានដល់ការបញ្ចប់កិច្ចសន្យាជាមួយក្លិបកាលពីថ្ងៃទី ៣០ ខែ វិចិ្ឆកា ឆ្នាំ២ឥ១៦ ក្រោយរួមរស់អស់រយៈពេល ៤ ឆ្នាំ ដោយធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា ២ រដូវកាលជាប់គ្នា គឺនៅឆ្នាំ ២០១៤ និងនៅឆ្នាំ ២០១៥។

រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៦ បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្លិប Krabi នៅលីគលំដាប់ទី២ថៃ ដោយបង្ហាញខ្លូនលើកដំបូងជាមួយក្លិបកាលពីថ្ងៃទី ១៤ មករា ២០១៧ យកឈ្នះ Phuket FC ៤ទល់១ ក្នុងការប្រកួតមិត្តភាព មុនពេលចូលរួមការប្រកួតផ្លូវការថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ យកឈ្នះ ១ទល់០ Army United នៅក្នុងលីគ។ ខណៈពេលថ្មីៗនេះ ថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៧ ស្រាប់តែលេចមុខ បុរសវ័យ ២៦ឆ្នាំ ចុះកិច្ចសន្យាខ្ចីជើងជាមួយ អគ្គិសនីកម្ពុជា រហូតដល់ចប់រដូវកាល២០១៧នេះ។

ជាមួយក្រុមជម្រើសជាតិកម្ពុជា ជារី ចន្ថាបីន ត្រូវបានកោះហៅអោយចូលក្រុមជម្រើសជាតិតាំងពីឆ្នាំ ២០១៣ ដោយបង្ហាញខ្លួនបាន ២៣ ប្រកួត ទាត់បាល់បញ្ចូលទីបាន ៣ គ្រាប់ ផងដែរ៕

20368822_1900866956830402_3676018466706618265_o

20369115_1900867250163706_1506038058282751309_o

20369203_1900866790163752_2130817802931992928_o

20369777_1900867093497055_1671098037928825713_o