ទីតាំង និងតម្លៃ ឯកសណ្ឋានក្លិបទាំង១២នៃលីគកំពូលកម្ពុជារដូវកាល២០១៧នេះ

By |

ក្លិបដែលកំពុងប្រកួតប្រជែងនៅលីគកំពូលកម្ពុជារដូវកាល២០១៧នេះមានក្លិប ភ្នំពេញក្រោន, បឹងកេត, ណាហ្គាវើល, ខេមបូឌានថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, អគ្គិសនីកម្ពុជា, អាសុីអឺរ៉ុបយូណាយធីត, វេស្ទើនភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, គិរីវង់សុខសែនជ័យ និងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា សុទ្ធតែមានឯកសណ្ឋានផ្ទាល់ខ្លួន ខណៈក្លិបទាំងអស់នេះភាគច្រើនមានការដាក់លក់ឯកសណ្ឋានរបស់ខ្លួនទៅដល់អ្នកគាំទ្រ។

19904881_1597213373657084_3548945449593074397_n

ជើងឯកលីគកំពូលកម្ពុជា៦សម័យកាល ភ្នំពេញក្រោន មានដាក់លក់ឯកសណ្ឋានជាមួយតម្លៃ ១៩.៩៩ដុល្លារ សម្រាប់អាវក្នុងដី ដោយអាចរកជាវបាននៅកីឡដ្ឋាន RSN ចំណែកអាវរដូវកាលចាស់នឹងទទួលបានការបញ្ចុះតម្លៃ៤០ភាគរយរាល់ការទូទាត់តាមកម្មវិធី Pi Pay។ បឹងកេត បានដាក់លក់ឯកសណ្ឋានរបស់ខ្លួនទាំង៣ឈុតក្នុងតម្លៃ១៨ដុល្លារ ដោយអាចរកទិញបាននៅទីស្នាក់ការក្លិបស្ថិតនៅទួលសង្កែ រឺនៅហាងលក់សម្ភារៈកីឡា FBT នៅជាមួយ NOCC ខាងក្រោយពហុកីឡដ្ឋានជាតិ ខណៈអាវរដូវកាលថ្មីរបស់ក្លិប ណាហ្គាវើល អាចទិញបាននៅសណ្ឋាគារ ណាហ្គាវើល ដោយមានតម្លៃ២៥ដុល្លារ។

20626989_1728399707187546_2756125030355510407_o

ស្របពេល ព្រះខ័នរាជស្វាយរៀង បានដាក់លក់នៅឯកសណ្ឋានរដូវកាលថ្មីរបស់ក្រុមទាំងក្នុងដី ( ពណ៍ខៀវ ) និងក្រៅដី ( ពណ៍ក្រហម ) ដោយមានតម្លៃមួយឈុត២០ដុល្លារ ខណៈអ្នកគាំទ្រទាំងអស់ក៏អាចទិញអាវតម្លៃ១៣ដុល្លារ និងខោ៧ដុល្លារ អាចទាក់ទងក្នុងការបញ្ជាទិញតាមរយៈលេខទូរស័ព្ទ ០៨១ ៨៣៨ ៣៩៨ និង ០៩៦ ៦២២ ៤២៤០។ក្លិប អាសុីអឺរ៉ុបយូណាយធីត ក៏អាចទិញបានដោយមានតម្លៃ ១២ដុល្លារ តាមរយៈលោក ម៉ែន ពិសិដ្ឋ អ្នកចាត់ការទូទៅក្លិប ដោយមានលេខទូរស័ព្ទ ០៨៧ ៧៦២០០៧។ វេស្ទើនភ្នំពេញ ក៏មិនលើសគ្នាបានដាក់លក់អាវតម្លៃ១២ដុល្លារ បញ្ចុះ៥០ភាគរយនៅសល់៦ដុល្លារ អាចរកទិញបាននៅកីឡដ្ឋានវេស្ទើន ដោយមានទៅតាមទំហំ S, M, L និង XL រឺអាចទាក់ទងតាមទូរស័ព្ទ ០១៥ ៦៦ ៧៧ ៥៦ រឺ ០៩៩ ៦១១ ១២៣។

17917234_1384693878254019_2932718621782169055_o

រីឯក្លិប ខេមបូឌានថាយហ្គឺរ, អគ្គិសនីកម្ពុជា, ក្រសួងការពារជាតិ, មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា, គិរីវង់សុខសែនជ័យ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពុំមានការដាក់លក់ឯកសណ្ឋានសម្រាប់អ្នកគាំទ្រនោះទេ៕