U-12 ភ្នំពេញក្រោន បន្តជ័យជម្នះលើកទី២របស់ខ្លួននៅក្នុងពានរង្វាន់នៅប្រទេសចិន

By |

U-12 ភ្នំពេញក្រោន បន្តស្វែងរកជ័យជម្នះរបស់ខ្លួនលើកទី២ របស់ខ្លួនដោយឈ្នះ ក្រុម Xingrui FC ក្នុងលទ្ធផល ៥-០ ខណៈគ្រាប់បាល់ទាំង ៥ នេះទាត់បញ្ចូលទីដោយកីឡាករ លឹម វិសាល រកបាន ៣គ្រាប់តែម្នាក់ឯង (Hat-trick នៅនាទីទី៩’ នាទីទី១៧’ និងនាទីទី ២៨’) និងកីឡាករ សាមួន សក្ការៈ រកបានពីរគ្រាប់ (នៅនាទីទី ៣០’ និងនាទីទី ៣២’)។

U-12 ភ្នំពេញក្រោន នឹងស្ថិតនៅពូលទី៧ ដោយមានក្រុមចិន៣ Hebei Biography Hb Lt, Linyi Star Rui Football Club Xingrui FC និងFushun Yuan Ming Xu Sheng Football Club YMXS ដោយរាល់ការប្រកួតធ្វើឡើងនៅទីលាន Gothia Park Gothia Park

ក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានចេញទៅចូលរូមពានរង្វាន់ Gothia Cup 2017 ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី⁣១២ ដល់ ១៩ សីហា ធ្វើឡើងនៅខេត្ត Shenyang ប្រទេសចិន ស្របពេលដែលការប្រកួតដំបូង U-12 ភ្នំពេញក្រោន បានប្រកួតយកឈ្នះ Fushun Yuan Ming Xu Sheng Football Club YMXS ដោយលទ្ធផល១០ទល់០ កាលពីព្រឹកមិញនេះ នៅថ្ងៃបើកឆាក។

តារាងពិន្ទុបណ្ដោះអាសន្នរបស់ U-12 ភ្នំពេញក្រោន ប្រចាំពូលទី៧ ក្នុងពានរង្វាន់ Gothia Cup 2017៖

Screen Shot 2017-08-15 at 3.00.20 PM

*កម្មវិធីប្រកួតបន្ទាប់របស់ U-12 ភ្នំពេញក្រោន៖

  • ថ្ងៃទី ១៥ សីហា៖ ភ្នំពេញក្រោន ប្រកួតជាមួយ Linyi Star Rui Football Club Xingrui FC ម៉ោង១១ព្រឹក លើទីលាន Gothic Park Gothia Park F27-2
  • ថ្ងៃទី ១៦ សីហា៖ ភ្នំពេញក្រោន ប្រកួតជាមួយ Hebei Biography Hb Lt ម៉ោង១០ព្រឹក លើទីលាន Gothic Park Gothia Park F27-2