លោក Leonardo Vitorino ថាកូនក្រុមបង្កកំហុសច្រើនទើបបានជាចាញ់ U-22 ហ្វីលីពីន

By |

បន្ទាប់ពីទទួលរងបរាជ័យនៅក្នុងជំនួបបើកឆាកនៃព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើនៅប្រទេសម៉ាឡេស៊ី ក្រោមថ្វីជើង ជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន លោក Leonardo Vitorino ថាកូនក្រុមបង្កកំហុសច្រើននៅក្នុងការប្រកួត។

ការប្រកួតដែលបញ្ចប់ទៅដោយលទ្ធផល U-22 កម្ពុជា ចាញ់ U-22 ហ្វីលីពីន ០ទល់២ លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានលើកឡើងថា៖ «ជុំវិញការប្រកួត ខ្ញុំគិតថាយើងចាប់ផ្ដើមមិនបានល្អទាល់តែសោះ យើងបានបង្កើតកំហុសជាច្រើន យើងបាត់ការគ្រប់គ្រងបាល់ច្រើននៅតំបន់បម្រើ យើងបាត់កីឡាករមួយរូបមុនការប្រកួតមកដល់ (កីឡាករ ច្រឹង ពលរដ្ឋ )»។

«ខ្ញុំដឹងថាកីឡាកររបស់ខ្ញុំភាគច្រើនក្មេង ដូចដែលខ្ញុំធ្លាប់បាននិយាយកន្លងមកកីឡាករមួយចំនួនមានវ័យ ១៧, ១៨ ឆ្នាំ ហើយយើងត្រូវការពេលវេលា»។ លោក Leonardo Vitorino បន្ថែម។

ទស្សនាវីដេអូនៅក្នុងសន្និសិទសារពត៌មានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖