ក្លិប Fujieda MYFC បន្តការប្រកួតសប្ដាហ៍ទី១៨ ដោយ ចាន់ វឌ្ឍនាកា នឹងមិនមានឈ្មោះក្នុងបញ្ជីជម្រើស១១នាក់ដំបូងដដែល

By |

នៅរសៀលថ្ងៃសៅរ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧នេះ ក្លិបបាល់ទាត់ Fujieda MYFC របស់កីឡាករ ចាន់ វឌ្ឍនាកា នឹងបន្តការប្រកួតរបស់ខ្លួនក្នុងជំនួបសប្តាហ៍ទី ១៨ នៃពានរង្វាន់លីគលំដាប់ទី ៣ ជប៉ុន ( J League 3 )។

សប្ដាហ៍ទី១៨នេះ Fujieda MYFC នឹងត្រូវធ្វើដំណើរទៅសួរសុក្ខទុក្ខ ក្រុម Giravanz Kitakyushu ធ្វើឡើងនៅវេលាម៉ោង ៤:០០ រសៀល ដែលធ្វើឡើងនៅកីឡដ្ឋាន Mikuni World Stadium ខណៈម្ចាស់អាវ ១១ មិនមានឈ្មោះក្នុងបញ្ជីកីឡាករ១១នាក់ដំបូងឡើយ នេះបើយោងតាមវីដេអូវិភាគរបស់ក្លិប ចេញផ្សាយកាលពីថ្ងៃទី១៧ កន្លងទៅថ្មីៗ។

ទស្សនាវីដេអូវិភាគខាងក្រោម៖

 

Fujieda MYFC កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្រោយប្រកួតបាន១៧ដង ក្នុងនោះឈ្នះ៧ដង ស្មើ៤ដង និងចាញ់៦ដង មាន ២៥ពិន្ទុនៅក្នុងដៃ រីឯ Giravanz Kitakyushu កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយប្រកួតបាន ១៧ ដងក្នុងនោះឈ្នះ៨ដង ស្មើ៣ដង និងចាញ់៦ដង មាន ២៧ ពិន្ទុក្នុងដៃផងដែរ។

គួរំលឹកផងដែរថា កាលពីជើងទី១ Fujieda MYFC បានយកឈ្នះ Giravanz Kitakyushu ដោយលទ្ធផល ២ទល់០ កាលពីថ្ងៃទី ២១ ខែ ឧសភា កន្លងទៅថ្មីៗនេះ៕

 

រូបភាព៖ Fujieda MYFC