កាលជំនួបក្នុងស៊ីហ្គេម ចុងក្រោយនៅសិង្ហបុរី ក្រុមឥណ្ឌូនេសុី លត់កម្ពុជា ៦ទល់១ (វីដេអូ)

By |

នៅរសៀលម៉ោង ០៣:០០ នាទី ថ្ងៃ ព្រហស្បត្តិ ទី ២៤ ខែ សីហា ឆ្នាំ ២០១៧ នេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នឹងត្រូវទៅទទួលស្វាគមន៍ ក្រុមជម្រើសជាតិឥណ្ឌូនេសុី អាយុក្រោម ២២ឆ្នាំ នៅលើទីលាននៃកីឡដ្ឋាន Shah Alam ដែលជាជំនួបលើកចុងក្រោយប្រចាំពូល B នៃពានរង្វាន់ SEA Games 2017 ដែលប្រទេសម៉ាឡេសុីជាម្ចាស់ផ្ទះ។ ខណៈកម្ពុជា មិនអាចឡើងទៅវគ្គបន្ទាប់នោះទេក្រោយបានចាញ់ ៤ប្រកួតជាប់គ្នា ស្របពេលដែលឥណ្ឌូនេសុី ត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តលេងនៅទៅវគ្គបន្ទាប់នោះ។

គួរបញ្ជាក់ផងដែរ ក្រុមទាំង ២មិនសូវមានប្រវត្តិជួបគ្នាប៉ុន្មាននោះទេ ពោលបានជួបបានត្រឹមតែ ៣លើកប៉ុណ្ណោះក្នុងឆ្នាំ ២០១១ ដែលប្រទេសថៃជាម្ចាស់ផ្ទះ U-22 កម្ពុជា ចាញ់ ឥណ្ឌូនេសុី ០ទល់៦, ឆ្នាំ ២០១៣ ដែលប្រទេសជាម្ចាស់ផ្ទះ U-22 កម្ពុជា ចាញ់ ឥណ្ឌូនេសុី ០ទល់១ និងមួយលើកទៀតនៅឆ្នាំ ២០១៥ ដែលសឹង្ហបុរីជាម្ចាស់ផ្ទះ U-22កម្ពុជា ចាញ់ ឥណ្ឌូនេសុី ១ទល់៦ ផងដែរ៕

ខាងក្រោមនេះជាវិដេអូការប្រកួតដែល កម្ពុជា ចាញ់ ឥណ្ឌូនេសុី ១ទល់៦ កាលពី SEA Games 2015 នៅប្រទេសឹង្ហបុរី៖

វិដេអូ៖ Sport Singapore