U-22 កម្ពុជា ត្រលប់មកមាតុប្រទេសវិញជា២ក្រុម ព្រឹក១ក្រុម និងល្ងាច១ក្រុម

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ នឹងធ្វើដំណើរត្រលប់មកមាតុប្រទេសវិញនៅថ្ងៃទី ២៥ ខែ សីហា នេះ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតក្នុងពាន SEA Games 2017 នៅម៉ាឡេស៊ី ដោយពុំទទួលជោគជ័យទាល់តែសោះ។

តាមគម្រោង ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ  នឹងមកដល់មាតុប្រទេសវិញដោយចែកចេញជា២ក្រុម ពោលគឺក្រុមទី១ ដែលមានដំណើរពីគ្រូបង្វឹក លោក Leonardo Vitorino រួមជាមួយមន្ត្រីគ្រូបង្វឹក និងកីឡាករចំនួន២៦ បូករួមទាំងកីឡាករឈុតធំចំនួន៨រូបផងដែរ ដោយនឹងមកដល់នៅវេលាម៉ោង ១០:០០ នាទីព្រឹក តាមជើងហោះហើរលេខ MH 754។

ក្រុមទី២ ដែលដឹកនាំដោយ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិ រួមដំណើរជាមួយគ្រូជំនួយ ១ រូប និងកីឡាករចំនួន៧រូប គ្រោងនឹងមកដល់កម្ពុជា នៅវេលាម៉ោង ៥:៣៥ នាទីល្ងាច តាមជើងហោះហើរលេខ MH 762។

គួរបញ្ជក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ SEA Games 2017 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី បានបញ្ចប់ទៅដោយក្រុម U22 កម្ពុជា បានត្រឹមឈរចំណាត់ថ្នាក់បាតតារាងនៅក្នុងពូល ក្រោយប្រកួតចាញ់គ្រប់ប្រកួត ( ៥ ប្រកួត ) មាន០ពិន្ទុក្នុងដៃ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា