ពានរង្វាន់ជើងឯកជាតិបាល់ទាត់ក្នុងសាល២០១៧ ឈានចូលសប្តាហ៍ទី ៥ របស់ខ្លួនហើយដោយមាន៨គូផ្សេងគ្នា

By |

ការប្រកួតដណ្ដើមពានរង្វាន់ ជើងឯកជាតិបាល់ទាត់ក្នុងសាល (Futsal Cup 2017) ឆ្នាំ ២០១៧ ដែលមានក្រុមចំនួន ២០ ចូលរួមប្រកួតប្រជែងគ្នា បានឈានចូលមកដល់សប្តាហ៍ទី៥ របស់ខ្លួនហើយដោយបែងចែកចេញជា ២ ដំណាក់កាល។

តាមការសម្រេចដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពានរង្វាន់ ជើងឯកបាល់ទាត់ក្នុងសាល (Futsal Cup 2017) ឆ្នាំ ២០១៧ នឹងបែងចែកចេញជា ២ ដំណាក់កាល រួមមានដំណាក់កាលទី១ និងដំណាកកាលទី២។

ដំណាក់កាលទាំង ២ មានដូចតទៅ៖

  • ដំណាក់កាលទី១៖ ចេកចេញជា ៤ ពូលក្នុងមួយពូលមាន ៥ ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ (មួយជុំ)
  • ដំណាក់កាលទី២៖ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ នៃពូលនីមួយៗ រួមជាមួយក្រុមលេខ៣ ដែលមានចំណាត់ថ្នាក់ល្អជាងគេ ដោយធ្វើការប្រៀបធៀប (លេខ៣ A និង B) (លេខ ៣ C និង D) ដើម្បីបន្តចែកជា ២ ពូលបន្តទៀត ដែលក្នុង១ពូល មាន៥ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ដដែល

ពានរង្វាន់នេះមានក្រុមចំនួន ២០ ចូលរួមប្រកួតរួមមាន ឆន្ទះកីឡា, ដានីញែល, សសយក មានជ័យ, សសយក ស្រុកកំចាយមារ, ឪម៉ាល, ដូនពេញ, យុវជន៧មករា, អាណាចក្របៃតង, Emerald FC, Snout FT, Neath Asia FT, Home Sport FC, IP FC, VK United, Panda FC, Battambang Traveller FC, Ba United, Fan Sport FT, Banana FC, Down Town Sport៕

សប្តាហ៍ទី៥ នៃពានរង្វាន់ជើងឯកជាតិបាល់ទាត់ក្នុងសាលឆ្នាំ ២០១៧ ( Futsal Cup 2017 )

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍ ទី ២៦ ខែ សីហា

Daun Penh FC

vsBa United

១៤:០០ នាទី

Clear Arena

7 Makara Youth

vsBattambang Traveller

១៥:៣០ នាទី

VK United

vsUYFC Komchaymear

១៧:០០ នាទី

UYFC Meanchey

vsChanteak Keyla FT

១៨:៣០ នាទី

អាទិត្យ ទី ២៧ ខែ សីហា

Snoul FT

vs

Down Town Sport

១៤:០០ នាទី

Panda FC

vs

Neath Asia FC

១៥:៣០ នាទី

Anachak Baitong

vs

IP FC

១៧:០០ នាទី

Home Sport FC

vs

Emerald FT

១៨:៣០ នាទី