របាយការណ៍សង្ខេប ពីការប្រកួតរវាង កម្ពុជា ជាមួយ វៀតណាម កាលពីម្សិលមិញ (បណ្ដុំរូបភាព)

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមភ្ញៀវ ជម្រើសជាតិវៀតណាម ដោយលទ្ធផល ១ទល់២ នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C។

ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីគត់ ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ ៣ម៊ឺននាក់។ ការប្រកួតចាប់ផ្ដើមបានត្រឹមតែ ៤នាទី ក្រុមភ្ញៀវបានបើកការនាំមុខមុន ជាការធ្វើបានសម្រេចដោយកីឡាករ Nguyen Van Quyet តាមរយៈការទាត់បាល់ក្រៅប្រអប់គ្រោះថ្នាក់ ប៉ុន្តែក្រោយការនាំមុខនេះ កម្ពុជា បានព្យាយាមដាក់សម្ពាធវិញរហូតដល់អាចរកគ្រាប់បាល់បានសម្រេចនៅនាទី១០ ជាការទាត់ចូលទីពីជើងឆ្វេងរបស់កីឡាករ ចាន់ វឌ្ឍនាកា ក្រោយការបញ្ចូនដោយកីឡាករ ទិត្យ ឌីណា ហើយលទ្ធផល ១ទល់១ បានបន្តរក្សារហូតដល់ចប់ការប្រកួតនៅក្នុងវគ្គទី១។

ចូលដល់វគ្គទី ២ ការប្រកួតកាន់តែបន្តជក់ចិត្ត ស្របពេលដែលក្រុមវៀតណាម ដែលហាក់មានប្រៀបជាងកម្ពុជា មានឱកាសទាត់បាល់បញ្ចូលទីជាច្រើនលើកច្រើនសារ តែធ្វើមិនបានសម្រេច និងបានអូសបន្លាយរហូតដល់នាទី ៨១ គ្រាប់បាល់ទី៣ ដែលជាគ្រាប់បាល់ទី២របស់វៀតណាម ជារការប្រើក្បាលតែតបញ្ចូលទី ដោយកីឡាករដែលទើបតែប្ដូរចូល Nguyen Quang Hai នៅនាទី៧០។ លទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួត ដោយ កម្ពុជា ១ វៀតណាម២៕

ស្ថិតិនៅក្នុងការប្រកួត៖

photo6156636495998461909

ខាងក្រោមគឺជាទិដ្ឋភាពដ៏ជក់ចិត្តនៃការប្រកួតកាលពីម្សិលមិញ៖

AFC2019_Cambodia_VS_Vietnam_4074

AFC2019_Cambodia_VS_Vietnam_4078

AFC2019_Cambodia_VS_Vietnam_6799

AFC2019_Cambodia_VS_Vietnam_6808

AFC2019_Cambodia_VS_Vietnam_6811

AFC2019_Cambodia_VS_Vietnam_6820

AFC2019_Cambodia_VS_Vietnam_6825

AFC2019_Cambodia_VS_Vietnam_6828

AFC2019_Cambodia_VS_Vietnam_6838

AFC2019_Cambodia_VS_Vietnam_6841

AFC2019_Cambodia_VS_Vietnam_6861

AFC2019_Cambodia_VS_Vietnam_6863

AFC2019_Cambodia_VS_Vietnam_6871

AFC2019_Cambodia_VS_Vietnam_6873

AFC2019_Cambodia_VS_Vietnam_6881

AFC2019_Cambodia_VS_Vietnam_6889

AFC2019_Cambodia_VS_Vietnam_6905

AFC2019_Cambodia_VS_Vietnam_6933

AFC2019_Cambodia_VS_Vietnam_6942

AFC2019_Cambodia_VS_Vietnam_6946

AFC2019_Cambodia_VS_Vietnam_6965

AFC2019_Cambodia_VS_Vietnam_6998

AFC2019_Cambodia_VS_Vietnam_7007

AFC2019_Cambodia_VS_Vietnam_7015

AFC2019_Cambodia_VS_Vietnam_7017

AFC2019_Cambodia_VS_Vietnam_7039

AFC2019_Cambodia_VS_Vietnam_7060

AFC2019_Cambodia_VS_Vietnam_7064

AFC2019_Cambodia_VS_Vietnam_7076

AFC2019_Cambodia_VS_Vietnam_7095

AFC2019_Cambodia_VS_Vietnam_7101