Homeless World Cup៖ កម្ពុជា មិនអាចការពារតំណែងជើងក្រោយចាញ់ អាល្លឺមង់ នៅវគ្គផ្តាច់ព្រ័ត្រ

By |

ក្រុមបាល់ទាត់តំណាងកម្ពុជា ដែលទៅចូលរួមប្រកួតក្នុងពានរង្វាន់ Homeless World Cup លើកទី១៣ បានបរាជ័យក្នុងការការ⁣ពារតំណែងជើងឯកនៅវគ្គផ្តាច់ព្រ័ត្រលើប្រភេទពាន Men’s KNIF GLOBE ដោយចាញ់កម្ពុជា ៣ទល់៥ អាល្លឺម៉ង់។

ស្របពេល វ៉ែល លេខ៣ អុីស្រាអែល លេខ៤ ហុងកុង លេខ៥ ហ្វាំងឡង់ លេខ៦ ឆេក លេខ៧ បេលហ្សុីក លេខ១០។ ចំណែកពានរង្វាន់ធំ Homeless World Cup ប្រសុីល បានយកឈ្នះ មិចសុីកូ ៤ទល់៣ គ្រងជើងឯកឆ្នាម២០១៧។

 

កម្ពុជា បានបញ្ចូនសមាជិកចំនួន ៧ រូប ចូលរួមប្រកួត រួមមានកីឡាករ វាំ រៀម, សេង សារ៉ាយ, មុត ស័ក្តពេជ្រ, គីន រតនា, ឈឿន សុជាតិ, ឡុង សុវត្ថា និង សំ សុឡា ទាំង៧រូបនេះ នឹងត្រូវប្រកួតតទល់ជាមួយប្រទេសចំនួន៥ នៅក្នុងពូល C ជាមួយ  អាល្លឺម៉ង់, អុីតាលី, កូរ៉េខាងត្បូង, មិចសុីកូ និងរ៉ូម៉ានី។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ជនអនាថា ( 2017 Homeless World Cup ) ដោយមានក្រុមចំនួន ៦៤ ចូលរួមមកពី ៥៣ ប្រទេស ខណៈន័រវេស ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំរយៈពេល៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ២៩ សីហា ដល់ ៥ កញ្ញា ឆ្នាំ២០១៧។

21369291_1758976290797826_1200161580503540628_n

21366822_10155675117809508_5265192531832859584_o

21316519_10155675117344508_2693790068401147967_o

21273452_10155675117769508_1738477737876029924_o

21273047_10155675118059508_5383257366847554644_o

21232145_1758976320797823_414284233948037730_n