U-18 កម្ពុជា បន្តឈរនៅលេខ៤ក្នុងពូល A ប៉ុន្តែមានពិន្ទុក្នុងដៃ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានបន្តឈរនៅលេខ៤ ក្នុងពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2017 ) បន្ទាប់ពីស្មើម្សិលមិញជាមួយ U-18 ទីម័រខាងកើត។

ក្រឡេកទៅលទ្ធផលកាលពីម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ បានត្រឹមស្មើជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ១ទល់១ ដោយការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Thuwunna Stadium នាទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

លទ្ធផលស្មើនេះ ធ្វើអោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន ១ ពិន្ទុក្នុងដៃ ស្របពេលដែល ម៉ាឡេស៊ី ជាមួយថៃ ដែលបង្កើនការឈ្នះរបស់ខ្លួន ក៏បានបន្តឈរនៅលេខ១ និងនៅលេខ២ដដែល និងសិង្ហបុរី ស្ថិតនៅលេខ៣ ដោយឡែកតែឡាវស្ថិតនៅបាតតារាង និងមិនទាន់មានពិន្ទុរាប់នៅឡើយ។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A៖

ចំណាត់ថ្នាក់

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគែ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

U-18 ម៉ាឡេស៊ី

U-18 ថៃ

U-18 សិង្ហបុរី

U-18 កម្ពុជា

U-18 ទីម័រខាងកើត

U-18 ឡាវ

-៤

ក្រុមទាំង៦នឹងត្រូវបន្តការប្រកួតទី៣របស់ខ្លួននៅថ្ងៃស្អែកនេះបន្តទៀត ដោយ ឡាវ ត្រូវជួប សិង្ហបុរី ថៃ ជួប កម្ពុជា និងទីម័រខាងកើត ជួបជាមួយ ម៉ាឡេស៊ី។

រូបភាព៖ Myanmar Football Federation