គ្រូបង្វឹក U-18 កម្ពុជា យល់ឃើញថាបើទោះជាស្មើជាមួយទីម័រខាងកើត តែកូនក្រុមធ្វើបានល្អជាមួយកីឡាករដែលមានកាយសម្បទាខ្លាំងជាងខ្លួន

By |

កាលពីរសៀលថ្ងៃទី ០៦ ខែ កញ្ញា ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានត្រឹមស្មើជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ១ទល់១ ក្នុងជំនួបទី២ប្រចាំពូល A នៃពាន AFF U-18 Championship 2017។

ជាមួយនឹងលទ្ធផលស្មើនេះ លោក Inoue Kazunori គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ មន្រ្តីសារពត៌មាននៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរួមដំណើរជាមួយក្រុមថា លោកពេញចិត្តជាមួយនឹងការប្រកួតរបស់កូនក្រុមនៅក្នុងថ្ងៃនេះ ប៉ុន្តែក៏សោកស្ដាយចំពោះលទ្ធផលស្មើនេះផងដែរ។

បែបនេះក្ដីលោកក៏បានបន្ថែមថា បើទោះជាស្មើតែកូនក្រុមធ្វើបានល្អ នៅពេលដែលតទល់ជាមួយកីឡាករដែលមានកាយសម្បទាខ្លាំងជាងខ្លួន ជាងនេះទៅទៀតលោកបន្តថាអ្វីដែលជាភាពរីកចម្រើនរបស់កូនក្រុមនោះ គឺឆន្ទះរបស់យុវជនវ័យក្រោម១៨ឆ្នាំទាំងអស់មានភាពមុះមុតជាងកាលពីមុន។

សម្ដីរបស់ លោក Inoue Kazunori តាមរយៈកិច្ចសម្ភាសន៍ជាមួយ មន្រ្តីសារពត៌មាននៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖