ចំណុចខ្លះៗគួរដឹងមុនលីគកំពូលកម្ពុជា ត្រលប់មកវិញនៅសប្តាហ៍នេះ

By |

ក្រោយសម្រាករយៈពេលជាង១ខែ ដោយសារតែកីឡាករមួយចំនួនរវល់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ពេលនេះលីគកំ⁣ពូលបានត្រលប់មកវិញហើយ ដោយនឹងត្រូវធ្វើការប្រកួតនាចុងសប្តាហ៍ថ្ងៃទី ៩ និង ១០ កញ្ញា ឆ្នាំ២០១៧ ដោយមានចំនួន៦គូ ប្រើប្រាស់ទីលានចំនួន៥ផ្សេងគ្នា។

ជាមួយនឹងការត្រលប់មកវិញនេះកីឡាករមួយចំនូនដែលទើបរំសាយការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ កាលពីថ្ងៃ អង្គារ៍ កន្លងទៅ ត្រូវចូលជាមួយក្លិបធម្មតាវិញ ស្របពេល We Are Football នឹងណែនាំអំពីរឿងប៉ុន្មានចំណុចដល់មិត្តអ្នកអាចមុនលីគកំពូលកម្ពុជា សប្តាហ៍ទី១៥ ចាប់ផ្តើម។

21273398_1964658263752539_8217029857196800472_o

*ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ដែលចាញ់តែម្តងក្នុងការប្រកួតកន្លងមក៖

ការប្រកួតអស់រយៈពេល១៤សប្តាហ៍មកហើយក្លិប ព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរកំពូលតារាងលីកកំពូលកម្ពុជាចាញ់ត្រឹមតែមួយលើកប៉ុណ្ណោះដោយកាលនោះគេនៅចាំបានថា ណាហ្គាវើល បានយកឈ្នះ ដោយលទ្ធផល ៣ទល់១។

*ក្រុមទាត់បញ្ចូលទីច្រើនជាងគេ៖

បើទោះបីជាឈរចំណាត់ថ្នាក់លេខ៣ មានគម្លាតជាមួយក្រុមកំពូលតារាងដល់ទៅ៤ពិន្ទុ ក្លិប ភ្នំពេញក្រោន បានបំប៉ោងសំណាញ់ទីគូប្រកួតដល់ទៅចំនូន៤៧ ខណៈគ្រាប់បាល់នៅសល់ដល់ទៅ២៥គ្រាប់ច្រើនជាងក្រុមណាៗទាំងអស់។

*ក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ៖

ក្រុមដែលយ៉ាប់យឺនតាំងពីរដូវកាលមុន មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានធ្វេសប្រហេសអោយគូប្រកួតទាត់បញ្ចូលទីដែលមានចំនួនសរុប៤៦គ្រាប់។

*កីឡាករ Gi Sung ក្លិប ភ្នំពេញក្រោន៖

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Gi Sung របស់ក្លិប ភ្នំពេញក្រោន ជាកីឡាករតែម្នាក់ដែលអាចរកបាល់បានច្រើងគេក្នុងការប្រកួតពោលគឺដល់ទៅ៧គ្រាប់ ស្របពេល Kipson (ណាហ្គាវើល) ៤គ្រាប់, ប្រាក់ មុន្នីឧត្តម (ព្រះខ័នរាជស្វាយរៀង) និង Tutu(មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា) ៣គ្រាប់។

*Kipson នៅតែបន្តឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើន៖

គិតត្រឹមសប្តាហ៍នេះ Atuheire Kipson របស់ក្លិប ណហា្គវើល គឺជាងរកគ្រាប់បាល់បានច្រើនជាងគេដោយមានចំនូន១៦គ្រាប់ក្នុងចំណោមការប្រកួត១៤លើក។ នាពេលកន្លងក្នុងចំណោមការប្រកួតទាំងអស់រូបគេពុំអាចរកគ្រាប់បាល់បាននៅសប្តាហ៍ទី២, ទី៥ និង១២។

*Kelechi បញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីបានច្រើនជាងគេ៖

George Kelechi Stanly របស់ក្លិប ណាហ្គាវើល បញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន១០លើកក្នុងចំណោមការប្រកួតទាំង១៤ដងកន្លងមក។

*អោម ឧត្តម រក្សាសំណាញ់ទីមិនអោយគូប្រកួតទាត់បញ្ចូលទី៖

អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា និងព្រះខ័នរាជស្វាយរៀង កីឡាករ អោម ឧត្តម បានទក់ស្កាត់មិនអោយគូប្រជែងប្រកួតនៅលើទីលានទាត់បញ្ចូលទីចំនូន៦លើក ខណៈ ហែម សុីម៉ៃ ៤លើក និងអ៊ុំ សេរីរ័ត្ន ៤លើក៕

21319075_1965380900346942_3746935946833387440_o