ប្រកួតទី៣ U-18 កម្ពុជា ត្រូវតទល់ជាមួយក្រុមខ្លាំង U-18 ថៃ រសៀលនេះនៃពានរង្វាន់ជើងឯកយុវជនអាស៊ាន (ស្ថិតិខ្លះៗ)

By |

នាល្ងាចថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតទី៣របស់ខ្លួន ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ AFF U-18 Championship 2017 ទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម១៨ឆ្នាំ នៅក្នុងពូល A។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀលម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Thuwunna Stadium។

មុនជួបគ្នាល្ងាចនេះ U-18 ថៃ ធ្វើបានល្អជាងនៅក្នុង២ប្រកួតចុងក្រោយ ដោយឈ្នះទាំង២ប្រកួត ខណៈ U-18 កម្ពុជា មិនទាន់រកជ័យជម្នះបាននៅឡើយទេ ពោលគឺស្មើ១ និងចាញ់១។

ត្រឹមប្រកួតទី២ កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ដោយមានតែ១ពិន្ទុប៉ុណ្ណោះ នៅក្នុងពូល ស្របពេលដែលថៃ កំពុងឈរនៅលេខ២ ដោយមាន៦ពិន្ទុពេញពីការប្រកួតចំនួន២លើក។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A៖

ចំណាត់ថ្នាក់

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគែ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

U-18 ម៉ាឡេស៊ី

U-18 ថៃ

U-18 សិង្ហបុរី

U-18 កម្ពុជា

U-18 ទីម័រខាងកើត

U-18 ឡាវ

-៤

 

ងាកមកប្រវត្តិជួបគ្នាត្រួសរវាងក្រុមទាំងពីរ នៅក្នុងពានរង្វាន់អាយុក្រោម១៩ឆ្នាំនេះ គឺធា្លប់ជួបគ្នាចំនួន ៥ លើកចាប់តាំងពីពានរង្វាន់នេះង្កើតឡើងនៅឆ្នាំ ២០០២ មក ជាលទ្ធផល U-18 កម្ពុជា មិនដែលឈ្នះ U-18 ថៃ ម្ដងណាឡើយ ពោលគឺ ៥ ប្រកួតចាញ់ទាំង ៥ ប្រកួតនិងរបូតគ្រាប់បាល់រហូតដល់ ២៣ គ្រាប់។

ខាងក្រោមគឺជាលទ្ធផលទាំង៤ប្រកួតរវាងក្រុមទាំង២៖

  • ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០០៧៖ U-19 ថៃ ៧-០ U-19 កម្ពុជា
  • ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០០៩៖ U-19 កម្ពុជា ០-៣ U-19 ថៃ
  • ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១១៖ U-19 ថៃ ៥-០ U-19 កម្ពុជា
  • ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៥៖ U-19 ថៃ ៦-០ U-19 កម្ពុជា
  • ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦៖ U-19 ថៃ ២-១ U-19 កម្ពុជា

 

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា / Myanmar Football Federation