គ្រូ U-18 ថៃ ទទូចអោយកីឡាកររបស់ខ្លួនធ្វើអោយបានល្អជាង២ប្រកួតមុន ក្នុងជំនួបជាមួយ U-18 កម្ពុជា រសៀលនេះ

By |

លោក Marc Alvarez Palacio គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ អាយុក្រោម១៨ឆ្នាំ បានទទូចអោយកីឡាកររបស់ខ្លួនធ្វើអោយបានល្អជាង ២ ប្រកួតមុនបន្ថែមទៀត ក្នុងជំនួបជាមួយ U-18 កម្ពុជា បើទោះបីជា ២ ប្រកួតមុនឈ្នះទាំង ២ ប្រកួតជាប់ៗគ្នាដោយ។

ស្របពេលដែល U-18 ថៃ នឹងត្រូវជួប្រកួតជាមួយ U-18 កម្ពុជា នៅថ្ងៃនេះ ក្នុងជំនួបទី ៣ ប្រចាំពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ AFF U-18 Championship 2017 គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ អាយុក្រោម១៨ឆ្នាំ លោក Marc Alvarez Palacio បានផ្ដល់កិច្ចសម្ភាសន៍ផ្ទាល់ជាមួយ មន្រ្តីសារពត៌មានរបស់ខ្លួននៅមុនការប្រកួតយ៉ាងដូច្នេះថា៖

«យើងបានវិវត្តន៍ពីការប្រកួតដំបូង រហូតដល់ការប្រកួតចុងក្រោយ យើងនឹងអភិវឌ្ឍក្រុមអោយបានល្អជាងមុននៅក្នុងការប្រកួតបន្ទាប់ជាមួយនឹងកម្ពុជា យើងត្រូវតែប្រកួតដោយពេញលេញ ហើយយកឈ្នះនៅក្នុងការប្រកួតនេះ។ វាជាឱកាសដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។ សម្ដីរបស់ លោក Marc Alvarez Palacio។

 

sys-7231532143d555013f2a448ff5fb9aa6

 

គ្រូបង្វឹកសញ្ជាតិអេស៉្បាញដដែលរូបនេះ បានបន្តថា៖ «នៅក្នុងការប្រកួតនីមួយៗវាមិនដូចគ្នាទេ យើងត្រូវឆ្លងកាត់ស្ថានភាពខុសៗគ្នា ប៉ុន្តែយើងត្រូវលេងឱ្យបានល្អបំផុត។ យើងមានឱកាសជាច្រើនក្នុងការទាត់បាល់បញ្ជូលទី ប៉ុន្តែយើងមិនអាចរកគ្រាប់បាល់បាន។ បើទោះបីជាការប្រកួតជាច្រើនប្រព្រឹត្តទៅ ដោយមានភ្លៀងធ្លាក់ចុះ ដែលធ្វើអោយស្ថានភាពទីលានមិនល្អ។ ប៉ុន្តែកីឡាកររបស់យើងនៅតែធ្វើបានយ៉ាងល្អ»។

សូមបញ្ជាក់ថា ២ ប្រកួតកន្លងមករបស់ U-18 ថៃបានយកឈ្នះ U-18 ទីម័រខាងកើត ៣ទល់០ ក្នុងជំនួបបើកឆាក មុននឹងបន្តយកឈ្នះ U-18 ឡាវ ២ទល់១ កាលពីប្រកួតទី២។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងប្រកួតទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម១៨ឆ្នាំ នៅក្នុងពូល A ធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀលម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Thuwunna Stadium៕

 

រូបភាព៖ FA Thailand / Myanmar Football Federation