អ្នកវិភាគខាងភ្នាល់បាល់សង្ស័យថាមានការរៀបចំលទ្ធផលទុកជាមុន នៅស៊ីហ្គេមឆ្នាំនេះ ក្នុងនេាះមានប្រកួតរបស់កម្ពុជា២ប្រកួតផងដែរ

By |

ការប្រកូតចំនួន៣លើកនៅក្នុងព្រឹត្តិការណ៍កីឡា SEA Game 29th 2017 កាលពីពេលថ្មីៗក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានអ្នកវិភាគជំនាញខាងភ្នាល់បានសង្ស័យថាអាចមានពាក់ព័ន្ធនឹងការគិតលទ្ធផលទុកជាមុន (ភាសាសាមញ្ញហៅថាលក់គ្រាប់បាល់)។

យោងតាមការចុះផ្សាយរបស់វិបសាយ Straits Times បានដកស្រង់សម្តីរបស់អ្នកវិភាគទាំងអស់នោះដោយបានចាត់ទុកថាការប្រកួតរវាង ម៉ាឡេសុី ប៉ះ ឡាវ, កម្ពុជា ជួប វៀតណាម និងកម្ពុជា ប្រកួតជាមួយ ថៃ ទំនងមានការទិញដូរដោយអ្នកភ្នាល់ភាគច្រើនដឹងពីលទ្ធផលទាំងអស់នោះ ខណៈមួយចំនួនបានលេងតាមរបៀបកំពុងលេង (In Play or Live)។

បុរសសញ្ជាតិអុីតាលីលោក Ivo Romano អ្នកវិភាគខាងការភ្នាល់បាននិយាយថាសញ្ញាទាំងអស់នោះត្រូវបានបង្ហាញនៅពេល ម៉ាឡេសុី បានយកឈ្នះ ឡាវ ៣ទល់១។

លោក Romano ដែលជាអតីតអ្នកពិគ្រោះយោបល់ផ្នែកស្មារតីកីឡាបាល់ទាត់នៅសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានប្រាប់ទៅសារព័ត៌មានរបស់សិង្ហបុរីខាងលើនេះថាវាមាន «ការហូរហៀរនៃសាច់ប្រាក់» អំឡុងពេលការប្រកួតត្រូវបានលេងអ្នកភ្នាល់បានថានឹងមានគ្រាប់បន្តទៀត ពិតណាស់នៅចុងម៉ោងវគ្គទី២ ម៉ាឡេសុី ទាត់បញ្ចូលទីយកឈ្នះ ឡាវ ៣ទល់១។

អ្នកវិភាគខាងភ្នាល់ផ្សេងទៀតដែលពុំចង់បញ្ចេញអត្តសញ្ញាណ យល់ស្របជាមួយលោក Romano  ដោយលើកឡើងថាអ្នកភ្នាល់ហាក់ច្បាស់អំពីគ្រាប់បាល់បញ្ចប់ការប្រកួតមិនដូចការប្រកួតផ្សេងទៀត ដោយការភ្នាល់បានកើនឡើង « នៅពេលកំពុង២ទល់១ អ្នកភ្នាល់ទាំងអស់នោះបានភ្នាល់ទៅលើតែគ្រាប់បាល់៣ទល់១ សម្រាប់ការប្រកួតម៉ាឡេសុី យកឈ្នះ ឡាវ ៣ទល់១នៅចុងម៉ោង វាពិតជាមិប្រក្រតី ដោយត្រូវបានហៅថា ការរៀបចំលទ្ធផលទុកជាមុន»

អ្នកវិភាគការភ្នាល់ម្នាក់ផ្សេងទៀតដែលមិនចង់ត្រូវបានកំណត់អត្តសញ្ញាណបានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោក Romano ដោយកត់សម្គាល់ថាការភ្នាល់ហាក់ដូចជាផ្តោតលើពិន្ទុជាក់លាក់មិនដូចល្បែងដទៃទៀតដែលការភ្នាល់ហាក់ដូចជាត្រូវបានរីករាលដាលកាន់តែខ្លាំង។ គាត់បាននិយាយថា: “ដូច្នេះនៅម៉ោង 2-1 ពិន្ទុតែមួយគត់ដែលពួកគេភ្នាល់លើគឺ 3-1 … សម្រាប់ការភ្នាល់ដែលចេញពីកន្លែងសំរាប់ប្រទេសម៉ាឡេស៊ីដើម្បីឈ្នះ 3-1 ដោយការស៊ុតបញ្ចូលទីចុង – ពិតជាចម្លែកណាស់វាត្រូវបានគេហៅថាកន្លែងជួសជុល។

ST ក៏បានបង្ហាញនៅរបាយការណ៍ពីក្រុមហ៊ុនភ្នាល់ ក្នុងការប្រកួតរវាងវៀតណាម ប៉ះ កម្ពុជា ដែលបញ្ចប់ទៅដោយលទ្ធផលវៀតនណាម ឈ្នះ ៤ទល់១។

ក្រុមហ៊ុនខាងលើក៏បានប្រាប់សមាជិកទាំងអស់ (ប្រុងប្រយ័ត្ន) បន្ទាប់ពីកត់សម្គាល់ឃើញថាអ្នកភា្នល់បានចាក់ទៅលើការមានគ្រាប់បាល់កើតឡើង៤គ្រាប់ ត្រឹមរយៈពេល២០នាទី។

ការវិភាគបង្ហាញថាការភ្នាល់ទៅលើការប្រកួតទាំង៣នេះមានតម្លៃរាប់រយពាន់ ទៅដល់ លាន ដុល្លារ។ ខណៈបច្ចុប្បន្នមិនទាន់បានដឹងថាការសើុបអង្កេត និងចាប់ផ្តើម រឺយ៉ាងណានោះទេ។

គួរបញ្ជាក់ថា កាលពីខែ កុម្ភៈ កន្លងទៅសហព័ន្ធកីឡាបាល់ទាត់អាសុី ( AFC ) ទើបតែពិន័យមិនអោយពាក់ព័ន្ធបាល់ទាត់មួយជីវិតទៅលើកីឡាករចំនួន២២នាក់ និងមន្ត្រី ដែលមកពីឡាវ និងកម្ពុជា ជាមួយការរៀបចំការប្រកួតទុកលទ្ធផលជាមុន៕