វៀតណាម ទំនងអាចរកពិន័យពី AFC ជាទឹកប្រាក់ និងពុំមានអ្នកគាំទ្រចូលទស្សនា?

By |

អ្នកគាំទ្រមួយចំនួនបានមករាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិវៀតណាម អំឡុងការប្រកួតជាមួយ កម្ពុជា ក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019។

ជាមួយគ្នានោះដែរគេឃើញថាអ្នកគាំទ្រខាងក្រុមជម្រើសជាតិវៀតណាមបានដុតនៅកាំជ្រួចភ្លើង ដែលជារបស់ហាមឃាត់នៅតាមតំបន់ ទៅតាមសហព័ន្ធរបស់ទ្វីបនីមួយៗផ្សេងគ្នា។

យោងតាមការចុះផ្សាយរបស់វិបសាយ Doisong បានវាយតម្លៃថាទំនងខាង សហព័ន្ធបាល់ទាត់វៀតណាម ( VFF ) អាចនឹងរងពិន័យពី សហព័ន្ធបាល់ទាត់អាសុី ( AFC ) ជាទឹកប្រាក់ប្រមាណ១ម៉ីនដុល្លារ និងមិនអោយអ្នកគាំទ្ររបស់ខ្លួនចូលរួមទស្សនាដោយផ្ទាល់។

ក្រោយមានបញ្ហានេះមន្ត្រីរបស់ AFC និងមន្ត្រីវាយតម្លៃការប្រកួត បានធ្វើការជាមួយអនុប្រធានសហព័ន្ធបាល់ទាត់វៀតណាម លោក Tran Quoc Tuan និងលោកអគ្គលេខាធិការ Le Hoai Anh ខណៈក៏មានការហាមឃាត់ពីកងកម្លាំងសន្តិសុខប្រចាំកីឡដ្ឋានរាល់ទង្វើទាំងរបស់អ្នកគាំទ្រអស់នោះផងដែរ។

គេនៅចាំថាកាលពីឆ្នាំមុននៅក្នុងពានរង្វាន់ AFF Suzuki Cup 2016 សហព័ន្ធបាល់ទាត់វៀតណាម ក៏ត្រូវបានពិន័យក្រោមហេតុផលមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លូន ដោយបានគប់ដបទឹកសុទ្ធដាក់ទៅលើកីឡាកររបស់ខាងក្រុមជម្រើសជាតិឥណ្ឌូនេសុី៕

AFC2019_Cambodia_VS_Vietnam_6841

AFC2019_Cambodia_VS_Vietnam_6838

AFC2019_Cambodia_VS_Vietnam_6828

AFC2019_Cambodia_VS_Vietnam_6825