គ្រូបង្គោល U-22 ថៃ ច្រានចោលភ្លាមៗជុំវិញការចោទប្រកាន់រឿងគិតលទ្ធផលទុកជាមុន ពេលក្រុមខ្លួន ប៉ះU-22 កម្ពុជា

By |

វិបសាយកីឡានៃប្រទេសសិង្ហបុរី Straits Times បានអះអាងថាក្រុមហ៊ុនភ្នាល់បាល់ដែលបានចាត់ទុកថាការប្រកួតរវាង ម៉ាឡេសុី ប៉ះ ឡាវ, កម្ពុជា ជួប វៀតណាម និងកម្ពុជា ប្រកួតជាមួយ ថៃ ទំនងមានការទិញដូរ ឬអាចថាគិតលទ្ធផលទុកជាមុន ដោយអ្នកភ្នាល់ភាគច្រើនដឹងពីលទ្ធផលមុន។

ភ្លាមៗបន្ទាប់ពីការចេញផ្សាយនេះ គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ (U22) បានឆ្លើយតបយ៉ាងដូច្នេះថា៖ «ខ្ញុំអាចធានាថាយើងមិនពាក់ព័ន្ធនៅក្នុងករណីនោះទេ។ ក្រុមរបស់យើងបានព្យាយាមអស់ ១០០ ភាគរយ នៅក្នុងគ្រប់ការប្រកួតទាំងអស់ ដែលយើងចង់យកមេដាយមាសត្រលប់មកផ្ទះសម្រាប់អ្នកគាំទ្ររបស់យើង»។

«គោលដៅរបស់ខ្ញុំក្នុងការប្រកួតជាមួយនឹងកម្ពុជា គឺការទទួលបាន ៣ ពិន្ទុ និងការរកគ្រាប់បាល់អោយបានច្រើនតាមតែអាចធ្វើទៅបានក្នុងករណីដែលត្រូវគិតដល់ផលសងនៃគ្រាប់បាល់ចំណេញ»។ គ្រូបង្វឹកដដែលរូបនេះ បានបន្ថែម។

លោក Worrawoot ក៏បានបន្តផងដែរថា លោកមិនបានសង្កេតមើលភាពមិនប្រក្រតី របស់កូនក្រុមរបស់លោកក្នុងការប្រកួតនោះទេ ហើយលោកបានទទូចថាពួកគេម្នាក់ៗត្រូវការឈ្នះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

«ប្រហែលជាប្រភេទពត៌មាននេះចេញមកដោយសារយើងបានលេងនៅក្នុងប្រទេសម៉ាឡេស៊ី។ របាយការណ៍នេះត្រូវបានផ្អែកលើមតិមួយ។ ប្រហែលជាចំនួននៃគ្រាប់បាល់ស៊ុតបញ្ចូលទីបានកើតឡើងដោយគ្មានហេតុផល»។ លោក Worrawoot ថ្លែងជាចុងក្រោយ។

គួររំលឹកថា កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ U-22 កម្ពុជា បានជួបប្រកួតជាមួយ U-22 ថៃ នៅក្នុងជំនួបទី៣ ប្រចាំពូល B ដែលបញ្ចប់ទៅដោយលទ្ធផល ថៃ ឈ្នះ កម្ពុជា ៣ទល់០។

 

រូបភាព៖ nationmultimedia