គ្រាន់តែទិញសំបុត្រទស្សនាការប្រកួតរបស់ ខេមបូឌានថាយហ្គឺរ មានឱកាសទទួលបានឯកសណ្ឋានក្លិបផ្ទាល់

By |

ទស្សនិកជន និងអ្នកគាំទ្រទាំងអស់ អាចមានឱកាសទទួលបានអាវក្លិបសម្រាប់ការទិញសំបុត្រទស្សនាការប្រកួតរវាង ខេមបូឌានថាយហ្គឺរ ជួប អាសុីអឺរ៉ុបយូណាយធីត។

ដោយកម្មវិធីនេះគឺសម្រាប់ការជាវនៅ៣០សំបុត្រដំបូងបំផុត ដោយមានតម្លៃ ត្រឹមតែ៥ដុល្លារ ខណៈសំបុត្រធម្មតាមានតម្លៃ ៤០០០រៀល។

ចំណែកការប្រកួតវិញនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៩ ខែ កញ្ញា ដោយប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប នៅវេលាម៉ោង ៣និង៣០នាទី៕

Screen Shot 2017-09-08 at 3.15.53 PM