ក្លិប Fujieda MYFC បន្តការប្រកួតនៅក្នុងសប្តាហ៍ទី ២២ របស់ខ្លួននៅល្ងាចនេះ ក្រោយ ចាន់ វឌ្ឍនាកា ទៅដល់ជប៉ុនវិញ

By |

នៅល្ងាចថ្ងៃទី ០៩ ខែ កញ្ញា នេះក្លិបបាល់ទាត់ Fujieda MYFC នឹងត្រូវជួបម្ចាស់ផ្ទះ ក្លិបបាល់ទាត់ Ryukyu នាវេលាម៉ោង ០៥:០០ នាទី ( ម៉ោងនៅកម្ពុជា )។

ការប្រកួតនឹងធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន Okinawa Prefecture General Athletic Park Athletic Field ដែលជាទឹកដីរបស់ក្រុម Ryukyu ជាការប្រកួតនៅក្នុងសប្តាហ៍ទី ២២ នៃលីគលំដាប់ទី ៣របស់ជប៉ុន ខណៈ ចាន់ វឌ្ឍនាកា បានត្រលប់ទៅដល់ប្រទេសជប៉ុនវិញហើយ ក្រោយម្ចាស់អាវលេខ ១១ នេះ រកបានគ្រាប់បាល់ ១ គ្រាប់ អំឡុងការប្រកួតក្រុមជម្រើសជាតិកម្ពុជា ចាញ់ជម្រើសជាតិវៀតណាម ១ទល់២ កាលពីថ្ងៃទី ០៥ ខែ កញ្ញា កន្លងទៅ។

គួរបញ្ជាក់ផងដែរថា ក្រុមដែលមានកីឡាករកម្ពុជាដំបូងគេនេះ ធ្លាប់ចាញ់ក្រុម Ryukyu ក្នុងលទ្ធផល ០ទល់១ ម្ដងហើយកាលពីជើងទី១ ដោយពេលនេះកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ប្រកួតបាន ១៩ ដងក្នុងនោះឈ្នះ ៨ ដងស្មើ ៥ ដងនិងចាញ់ ៦ ដងមាន ២៩ ពិន្ទុក្នុងដៃ រីឯក្រុម Ryukyu កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ប្រកួតបាន ១៩ ដងក្នុងនោះឈ្នះ ៧ ដងស្មើ ៧ ដង និងចាញ់ ៥ ដង មាន ២៨ ពិន្ទុក្នុងដៃផងដែរ៕