លីគកំពូលកម្ពុជា៖ ៥ប្រកួតចុងក្រោយរវាងក្លិបទាំង ២ ខេមបូឌានថាយហ្គឺរ មិនដែលចាញ់ អាសុីអុឺរ៉ុប យូណាយធីត ម្ដងនោះទេ ចុះរសៀលនេះវិញ? (មានស្ថិតិ)

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ និងទទួលស្វាគមន៍ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត ក្នុងជំនួបសប្ដាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ១៥:៣០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋានខេត្តសៀមរាប ដែលជាទឹកដីរបស់ក្រុមខេមបូឌានថាយហ្គឺរ។ រង់ចាំមើលថាតើ ម្ចាស់ផ្ទះខេមបូឌានថាយហ្គឺរ អាចរក៣ពិន្ទុពី អាសុីអុឺរ៉ុប បានទេនៅរសៀលនេះ?

*ព័តមានអំពីខេមបូឌានថាយហ្គឺរ៖

ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីលោក Oriol Mohedano ខេមបូឌានថាយហ្គឺរ ៧ប្រកួតមកនេះបានបង្ហាញទម្រង់លេងដ៏ល្អមួយដោយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ដោយនៅក្នុងសប្តាហ៍ទី ១៣ បានត្រឹមស្មើជាមួយ ម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ក្នុងលទ្ធផល ១ទល់១ និងប្រកួតចុងក្រោយសប្តាហ៍ទី ១៤ បន្តភាពមិនចាញ់ទៀត ដោយឈ្នះ ៤ទល់០ លើ គីរីវង់សុខសែនជ័យ ក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ នេះដោយកំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៦ ដោយ ១៤ ប្រកួតកន្លង ក្នុងនោះឈ្នះ ៥ ដង ស្មើរ ៧ ដង និងចាញ់ ២ ដង ដោយមាន ២២ ពិន្ទុក្នុងដៃផងដែរ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍

កីឡាករខ្សែប្រយុទ្ធ Okereke Timothy នឹងរំពឹងថាអាចក្លាយជាកីឡាករដែលលេចធ្លោនៅក្នុងការប្រកួតនេះ ព្រោះកីឡាកររូបនេះតែងតែស្វែងរកគ្រាប់បាល់ជូនក្រុមជារឿយៗ ដោយ៦ប្រកួតចុងក្រោយទាត់បញ្ចូលទីបាន ៦គ្រាប់ហើយ ពោលក្នុងសប្តាហ៍ទី ១៤កន្លងបានរក ២គ្រាប់ក្នុងជំនួបឈ្នះ ៤ទល់០ លើ គីរីវង់សុខសែនជ័យ។

MCL2017_CTFC_VS_KSSC_3656

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ៖

៥ ប្រកួតនៅក្នុងលីកកំពូលកម្ពុជា របស់ខេមបូឌានថាយហ្គឺរ ពោលគឺឈ្នះ ៣ ដង ស្មើ ២ ដង និងមិនដែលចាញ់នោះទេ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ៖

– ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧៖ ខេមបូឌានថាយហ្គឺរ ១-០ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖ ខេមបូឌាបថាយហ្គឺរ ៣-២ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧៖ ខេមបូឌាបថាយហ្គឺរ ២-២ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ១-១ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧៖ ខេមបូឌានថាយហ្គឺរ ៤-០ គីរីវង់សុខសែនជ័យ (លីគកំពូលកម្ពុជា)

 

*ព័តមានអំពីក្រុមអាសុីអឺរ៉ុបយូណាយធីត៖

អាសុីអឺរ៉ុបយូណាយធីត ហាក់មិនសូវបង្ហាញទម្រង់លេងល្អប៉ុន្មាននោះទេ ដោយបានត្រឹមស្មើគ្នាជាមួយ ប៉ូលីស ក្នុងលទ្ធផល ០ទល់០ ក្នុងជំនួបសប្តាហ៍ទី ១៣ ដោយទើបចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ០ទល់៤ កាលពីសប្តាហ៍ទី ១៣ ដោយគិតត្រឹមសប្តាហ៍ទី ១៥នេះ ក្លិបតំណាងឲ្យសកលវិទ្យាល័យមួយនេះកំពុងឈរចំណាត់ថ្នាក់លេខ ៩ ដោយបានធ្វើការប្រកួតបាន ១៤ ដង ក្នុងនោះឈ្នះ ៤ ដង ស្មើ ២ ដង និងចាញ់ ៨ ដង ដោយកំពុងមាន ១៤ ពិន្ទុក្នុងដៃ នៅពីលើតំបន់កាត់ទៅលេងនៅលីគលំដាប់ទី២ ផងដែរ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករចំណូលថ្មី Dzarma Bata ដែលទើបនឹងផ្លាស់មកពីក្រុម ខេមបូឌានថាយហ្គឺរ ត្រូវបានចាត់ទុកថាជាកីឡាករលេខធ្លោម្នាក់សម្រាប់ការប្រកួតនេះ ដោយបង្ហាញមុខក្នុងប្រកួតដំបូងឲ្យ អាសុី អុឺរ៉ុប បានទាត់បញ្ចូលទី ២គ្រាប់ដែលជួយក្នុងទទួលជ័យជម្នះលើ គីរីវង្សសុខសែនជ័យ ដោយលទ្ធផល ៣ទល់០ ក្នុងសប្តាហ៍ទី ១២ ។

MCL2017_AEU_VS_Police_3814

 

*៥ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុបយូណាយធីត៖

៥ ប្រកួតចុងក្រោយនៅក្នុងលីគកំពូលកម្ពុជារបស់អាសុីអឺរ៉ុបយូណាយធីតគឺ ឈ្នះ ២ ដង ស្មើ ម្ដង និងចាញ់ ២ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត៖

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ១-៣ អាសុីអុឺរ៉ុបយូណាយធីត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៤-៣ អាសុីអុឺរ៉ុបយូណាយធីត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧៖ អាសុីអុឺរ៉ុបយូណាយធីត ៣-០ គីរីវង្សសុខសែនជ័យ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧៖ អាសុីអុឺរ៉ុបយូណាយធីត ០-៤ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧៖ អាសុីអុឺរ៉ុបយូណាយធីត ០-០ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងបឹងកេតអង្គរ និង ខេមបូឌានថាយហ្គឺរ៖

ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមទាំង ២ គឺខេមបូឌានថាយហ្គឺរ មិនធ្លាប់ចាញ់ អាសុីអុឺរ៉ុបយូណាយធីត ម្តងទេ ពោលគឺឈ្នះទាំង ៥ ដង ក្នុងការប្រកួតលីគកំពូលកម្ពុជា។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

-រដូវកាល ២០១៥ ថ្ងៃទី ៣០ ខែ កក្កដា ជើងទី១៖ ខេមបូឌានថាយហ្គឺរ ៤-២ អាសុីអុឺរ៉ុបយូណាយធីត

-រដូវកាល ២០១៥ ថ្ងៃទី ០១ ខែ តុលា ជើងទី២៖ អាសុីអុឺរ៉ុបយូណាយធីត ១-២ ខេមបូឌានថាយហ្គឺរ

-រដូវកាល ២០១៦ ថ្ងៃទី ០៥ ខែ មិនា ជើងទី១៖ អាសុីអុឺរ៉ុបយូណាយធីត ១-៣ ខេមបូឌានថាយហ្គឺរ

-រដូវកាល ២០១៦ ថ្ងៃទី ០៨ ខែ កក្កដា ជើងទី២៖ ខេមបូឌានថាយហ្គឺរ ៤-១ អាសុីអុឺរ៉ុបយូណាយធីត

-រដូវកាល ២០១៧ ថ្ងៃទី ១២ ខែ មិនា ជើងទី១៖ អាសុីអុឺរ៉ុបយូណាយធីត ០-១ ខេមបូឌានថាយហ្គឺរ