លីគកំពូលកម្ពុជា៖ តើ គីរីវង់សុខសែនជ័យ អាចស្វែងរកជ័យជម្នះរបស់ខ្លួនលើកដំបូងបានទេ ពេលប៉ះ ភ្នំពេញក្រោន នៅរសៀលនេះ? (មានស្ថិតិ)

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ និងទទួលស្វាគមន៍ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងជំនួបសប្ដាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ១៥:៣០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋាន គីរីវង់ ខេត្តតាកែវ ដែលជាទឹកដីរបស់ក្រុមគីរីវង់សុខសែនជ័យ។ រង់ចាំមើលថាតើ ម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ អាចរក៣ពិន្ទុដំបូងពី ភ្នំពេញក្រោន បានទេនៅរសៀលនេះ?

*ព័តមានអំពីក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ៖

គិតត្រឹមសប្តាហ៍ទី ១៥ នេះ គីរីវង់សុខសែនជ័យ នៅតែពុំទាន់ស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួននៅក្នុងលីគកំពូលកម្ពុជានៅឡើយនោះទេ ដោយឆ្លងកាត់ការប្រកួត ១៤ សប្តាហ៍កន្លងមក ក្រុមដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវមួយនេះ គឺស្មើ ៣ ដង និងចាញ់ ១១ ប្រកួត មាន ៣ ពិន្ទុក្នុងដៃ និងបន្តឈរនៅបាតតារាង លេខរៀងទី ១២ ដែលអាចត្រូវកាត់ទៅលេងនៅលីគលំដាប់ទី ២នារដូវកាលក្រោយផងដែរ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ វី រ៉ាទីន (ពាក់អាវលេខ ១៦) អាចនឹងត្រូវបានរំពឹងថាជាកីឡាករដែលលេចធ្លោនៅក្នុងការប្រកួត ខណៈកីឡាកររូបនេះបានទាត់បាល់បញ្ចូលទីបាន ២ គ្រាប់ជូនក្រុម និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ១ លើកផងដែរ។

KSSFC number 16

 

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ៖

៥ ប្រកួតចុងក្នុងលីគកំពូលកម្ពុជា របស់គីរីវង់សុខសែនជ័យ គឺ ៥ ប្រកួត គឺចាញ់ទាំង ៥ លើក។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ៖

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-៣ ណាហ្គាវើល (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧៖ អាសុីអុឺរ៉ុបយូណាយធីត ៣-០ គីរីវង់សុខសែនជ័យ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧៖ ណាហ្គាវើល ៣-១ គីរីវង់សុខសែនជ័យ  (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៧៖ ខេមបូឌានថាយហ្គឺរ ៤-០ គីរីវង់សុខសែនជ័យ  (លីគកំពូលកម្ពុជា)

អត្ថបទពាក់ព័ន្ធ៖ក្រឡេកមើលទិដ្ឋភាព កីឡដ្ឋានគីរីវង់សុខសែនជ័យ ដែលចាប់ផ្ដើមប្រើប្រាស់ឆ្នាំដំបូងនៅក្នុងលីគកំពូលកម្ពុជា

*ព័តមានអំពីក្លិបបាល់ទាត់ភ្នំពេញក្រោន៖

ភ្នំពេញក្រោន បានបង្ហាញទម្រង់លេងដ៏ល្អក្នុងជុំទី២នេះ ដោយយកឈ្នះម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៦ទល់៣ ក្នុងសប្តាហ៍ទី ១៤ ស្របពេលដែលកាលពីសប្តាហ៍ទី ១៣ បានបំបាក់ក្រុម សុីម៉ាក់ ក្នុងលទ្ធផល ១១ទល់០ ដោយគិតត្រឹមសប្តាហ៍ទី ១៥នេះ ភ្នំពេញក្រោន បានរំកិលមកឈរនៅចំណាត់ថ្នាក់លេខ ៣ ក្រោយប្រកួត ១៤ ប្រកួតកន្លងមកឈ្នះ ៨ ស្មើ ៣ និងចាញ់ ៣ មាន ២៧ ពិន្ទុក្នុងដៃស្មើគ្នាជាមួយក្រុមនៅលេខ ២ ក្រសួងការពារជាតិ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Gi Sung ដែលជាកីឡាករចំណូលថ្មីត្រូវបានគេរំពឹងថាជាកីឡាករលេចធ្លោសម្រាប់ការប្រកួតនេះផងដែរ ដោយកាលពីប្រកួតឈ្នះ អគ្គិសនីកម្ពុជា កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះ អាចស្វែងរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ និងកាលពីសប្តាហ៍ទី ១៣ ក្នុងជំនួបឈ្នះ សុីម៉ាក់ រូបគេបានទាត់បញ្ចូលទីដល់ទៅ ៧គ្រាប់ម្នាក់ឯងក្នុង១ប្រកួត។ កីឡាកររូបនេះ តែងតែស្វែងរកគ្រាប់បាល់ជារឿយៗក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំផងដែរ។

MCL2017_BKFC_VS_PPCFC_0519

*៥ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា របស់ភ្នំពេញក្រោន គឺឈ្នះ ៤ ដង ចាញ់ម្ដង និងមិនដែលស្មើ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៖

– ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧៖ ភ្នំពេញក្រោន ៥-៤ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៧៖ ភ្នំពេញក្រោន ៤-០ បឹងកេត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧៖ ក្រសួងការពារជាតិ ៣-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧៖ ភ្នំពេញក្រោន ១១-០ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៧៖ អគ្គិសនីកម្ពុជា ៣-៦ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបរវាង ភ្នំពេញក្រោន ជាមួយ គីរីវង្សសុខសែនជ័យ៖

ក្រុមទាំងពីរមានប្រវត្តិជួបគ្នាចំនួន ៥ ដង ដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ហាក់មានលទ្ធផលល្អជាង គីរីវង្សសុខសែនជ័យ ពោលគឺដោយឈ្នះ ៣ ដង ចាញ់ ១ ដង មិនដែលស្មើ។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៤ ថ្ងៃទី ០៩ ខែ កុម្ភៈ ជើងទី១៖ ភ្នំពេញក្រោន ២-០ គីរីវង្សសុខសែនជ័យ

– រដូវកាល ២០១៤ ថ្ងៃទី ០១ ខែ មិថុនា ជើងទី២៖ គីរីវង្សសុខសែនជ័យ ០-៣ ភ្នំពេញក្រោន

– រដូវកាល ២០១៥ ថ្ងៃទី ២៣ ខែ កក្កដា ជើងទី១៖ គីរីវង្សសុខសែនជ័យ ២-៥ ភ្នំពេញក្រោន

– រដូវកាល ២០១៥ ថ្ងៃទី ២៤ ខែ កញ្ញា ជើងទី២៖ ភ្នំពេញក្រោន ១-២ គីរីវង្សសុខសែនជ័យ

– រដូវកាល ២០១៦ ថ្ងៃទី ១១ ខែ មិនា ជើងទី២៖ ភ្នំពេញក្រោន ៦ទល់១ គីរីវង្សសុខសែនជ័យ