លីគកំពូលកម្ពុជា៖ គូរពិសេសប្រចាំសប្តាហ៍ទី ១៥ ក្រសួងការពារជាតិ ទទួលស្វារគមន៍ ណាហ្គាវើល នៅម៉ោង ៦ល្ងាចនេះ (មានស្ថិតិ)

By |

នៅល្ងាចថ្ងៃ សៅរ៍ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវទទួលស្វាគមន៍ ក្លិបបាល់ទាត់ណាហ្គាវើល ក្នុងជំនួបសប្តាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នៅវេលាម៉ោង ៦:០០ នាទីល្ងាច នៅវាលស្មៅនៃកីឡដ្ឋានស្ដាតចាស់ ទឹកដីរបស់ក្រុមទ័ព។ តើ ក្រសួងការពារជាតិ ឬក៏ ណាហ្គាវើល ដែលជាអ្នកទទួលបាន ៣ពិន្ទុក្នុងការប្រកួតនេះ?

*ព័តមានអំពីក្រុមក្រសួងការពារជាតិ៖

ក្រសួងការពារជាតិ បានខកខានឱកាសឡើងលើកំពូលតារាងកាលពីសប្តាហ៍ទី ១៤កន្លងទៅ ក្រោយចាញ់ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ទល់៣។ ខណៈគិតត្រឹមសប្តាហ៍ទី ១៥ នេះក្លិបក្រសួងការពារជាតិ កំពុងឈរនៅចំណាត់ថ្នាក់លេខ ២ដដែល ដោយបានធ្វើការប្រកួត ១៤ ប្រកួតដោយក្នុងនោះឈ្នះ ៨ ដង ស្មើ ៣ ដង និងចាញ់ ៣ដងដោយមាន ២៧ ពិន្ទុក្នុងដៃស្មើគ្នាជាមួយ ភ្នំពេញក្រោន ដែលនៅលេខ ៣។

*កីឡាករដែលគួឲ្យចាប់អារម្មណ៍

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងជើង Choe Myong Ho នៅតែជាកីឡាករដែលរំពឹងថានឹងលេចធ្លោនៅក្នុងការប្រកួតដដែល បើទោះបីជាប្រកួតក្នុងសប្តាហ៍ទី ១៤ រូបគេមិនអាចស្វែងរកគ្រាប់បាល់បន្ថែមក៏ដោយ ក្រោយរកបាន ២គ្រាប់ក្នុងជំនួបជាមួយក្រុម វេស្ទើនភ្នំពេញ កាលពីសប្តាហ៍ទី១២ រួចបន្តទាត់បញ្ចូលទីបាន ២គ្រាប់ទៀតក្នុងជំនួបឈ្នះ អគ្គិសនីកម្ពុជា ៥ទល់០។

Choe Myong Ho

*៥ប្រកួតចុងក្រោយរបស់ក្រុមក្រសួងការពារជាតិ៖

៥ ប្រកួតចុងក្រោយនៅក្នុងលីគកំពូលកម្ពុជារបស់ក្រសួងការពារជាតិ គឺឈ្នះ ៣ ដង ចាញ់ ២ ដង និងមិនដែលស្មើ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ៖

– ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧៖ ក្រសួងការពារជាតិ ៣-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖  ក្រសួងការពារជាតិ ១-២ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ១-៥ ក្រសួងការពារជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧៖ អគ្គិសនីកម្ពុជា ០-៥ ក្រសួងការពារជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៣-២ ក្រសួងការពារជាតិ (លីគកំពូលកម្ពុជា)

 

*ព័តមានអំពីក្លិបបាល់ទាត់ណាហ្គាវើល៖

ណាហ្គាវើល បានបង្ហាញទម្រង់លេងបានយ៉ាងល្អប៉ុន្មាន ៥ប្រកួតចុងក្រោយនេះ ដោយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ដោយក្នុងជំនួបជាមួយ បឹងកេត បានត្រឹមស្មើគ្នា ក្នុងលទ្ធផល ១ទល់១ កាលពីសប្តាហ៍ទី ១៤កន្លងមក ដោយគិតត្រឹមសប្តាហ៍ទី ១៥ នេះ ណាហ្គាវើល ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៤ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ ដោយបានធ្វើការប្រកួតបានចំនួន ១៤ ដងដោយក្នុងនោះឈ្នះ ៧ ដង ស្មើរ ៥ ដង និងចាញ់ ២ ដង ដោយមាន ២៦ ពិន្ទុនៅក្នុងដៃ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Atuheire Kipson បានបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងរដូវកាលនេះជាមួយនិងក្លិបបាល់ទាត់ណាហ្គាវើល ក្រោយទាត់បាល់បញ្ចូលទីបាន ១៦ គ្រាប់ច្រើនជាងគេនៅក្នុងក្រុមក៏ដូចជាកំពុងតែឈរនៅកំពូលតារាងកីឡាករទាត់បញ្ចូលទីច្រើនជាងគេ នៅលីគកំពូលកម្ពុជារដូវកាល២០១៧ នេះ ខណៈនៅក្នុងសប្តាហ៍ទី ១៤ កីឡាករចំណូលថ្មីរបស់ណាហ្គាវើលរូបនេះ បានរក ១គ្រាប់ផងដែរក្នុងជំនួបស្មើគ្នា ១ទល់១ ជាមួយក្រុមបឹងកេត។

Atuhiere Kipson

*៥ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ណាហ្គាវើល៖

៥ ប្រកួតនៅក្នុងលីកកំពូលកម្ពុជា របស់ណាហ្គាវើល ពោលគឺឈ្នះ ៣ ដង ស្មើ ២ ដង និងមិនដែលចាញ់ទេ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ណាហ្គាវើល៖

– ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ១-៣ ណាហ្គាវើល (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-៣ ណាហ្គាវើល (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧៖ ណាហ្គាវើល ២-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧៖ ណាហ្គាវើល ៣-១ គីរីវង់សុខសែនជ័យ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧៖ ណាហ្គាវើល ១-១ បឹងកេត (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងណាហ្គាវើល ជាមួយ ក្រសួងការពារជាតិ៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរនៅក្នុងលីគកំពូលកម្ពុជា គឺណាហ្គាវើល ឈ្នះ ៣  ខណៈក្រសួងការពារជាតិ ធ្លាប់ឈ្នះ ២។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ៣០ ខែ ក្កកដា ជើងទី១៖ ណាហ្គាវើល ២-១ ក្រសួងការពារជាតិ

– រដូវកាល ២០១៥ ថ្ងៃទី ០១ ខែ តុលា ជើងទី២៖ ក្រសួងការពារជាតិ ០-២ ណាហ្គាវើល

– រដូវកាល ២០១៦ ថ្ងៃទី ២៧ ខែ កុម្ភៈ ជើងទី១៖ ណាហ្គាវើល ០-១ ក្រសួងការពារជាតិ

– រដូវកាល ២០១៦ ថ្ងៃទី ២៥ ខែ មិថុនា ជើងទី២៖ ក្រសួងការពារជាតិ ០-១ ណាហ្គាវើល

– រដូវកាល ២០១៧ ថ្ងៃទី ១៨ ខែ ឧសភា ជើងទី១៖ ក្រសួងការពារជាតិ ១-១ ណាហ្គាវើល