លីគកំពូលកម្ពុជា៖ កាលពីជើងទី១ វេស្ទើនភ្នំពេញ បានត្រឹមស្មើគ្នាជាមួយ បឹងកេត ចុះនៅរសៀលនេះវិញ?

By |

នៅរសៀលថ្ងៃ អាទិត្យ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់វេស្ទើនភ្នំពេញ និងទទួលស្វាគមន៍ក្លិបបាល់ទាត់បឹងកេត ក្នុងជំនួបសប្ដាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ១៥:៣០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋានវេស្ទើន ដែលជាទឹកដីរបស់ក្រុមវេស្ទើនភ្នំពេញ។ រង់ចាំមើលថាតើ ម្ចាស់ផ្ទះវេស្ទើនភ្នំពេញ អាចរក៣ពិន្ទុពី បឹងកេត បានទេនៅរសៀលនេះ?

*ព័តមានអំពីក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ៖

ក្លិបវេស្ទើនភ្នំពេញ បានបង្ហាញទម្រង់លេងដ៏ល្អក្រោយពីទទួលបាន ៣ពិន្ទុពី មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ក្នុងផ្ទះរបស់ខ្លួន នៃជំនួបសប្តាហ៍ទី ១៤កន្លងទៅ។  ដោយគិតត្រឹមសប្ដាហ៍ទី  ១៥ នេះក្លិបវេស្ទើនភ្នំពេញ  ប្រកួតបាន ១៤ ដង ក្នុងនោះឈ្នះ ៤ ស្មើ ៤ និងចាញ់ ៦ មាន ១៧ ពិន្ទុក្នុងដៃ ស្ថិតនៅលេខរៀងទី ៨  នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Michael Abiodun អាចរំពឹងថានឹងក្លាយជាកីឡាករដែលលេចធ្លោនៅក្នុងការប្រកួតនេះ ដោយរូបគេបានជួយឲ្យម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ទទួលបាន ៣ពិន្ទុ ក្នុងជំនួបជាមួយ ក្រុមសុីម៉ាក់ ក្នុងលទ្ធផល ២ទល់១ នៃសប្ដាហ៍ទី ៤។ ខណៈកីឡាករ Matthew Osa ក៏ត្រូវបានរំពឹងថាជាកីឡាករអាចរកគ្រាប់បាល់ជូនក្រុមផងដែរ ដោយគិតមកទល់ពេលនេះម្ចាស់អាវលេខ ១១ រកបាន ៥ គ្រាប់ហើយដែលជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅក្នុងក្រុមផងដែរ។ ប្រកួតទល់នឹងក្រុមខ្លាំងៗដូចជា ណាហ្គាវើល, បឹងកេត, ភ្នំពេញក្រោន និង ក្រសួងការពារជាតិ កីឡាកររូបនេះតែងតែរកគ្រាប់បានជារឿយៗ។

Michael-Abiodun

*៥ប្រកួតចុងក្រោយរបស់វេស្ទើនភ្នំពេញ

៥ ប្រកួតនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ២០១៧ របស់វេស្ទើនភ្នំពេញ គឺឈ្នះ ១ ស្មើ ១ និងចាញ់ដល់ទៅ ៣ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ៖

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ១-៣ អាសុីអុឺរ៉ុបយូណាយធីត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖ ខេមបូឌាបថាយហ្គឺរ ៣-២ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ១-៥ ក្រសួងការពារជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ១-១ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ២-១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

 

*ព័តមានអំពីក្លិបបាល់ទាត់បឹងកេត៖

បឹងកេតអេហ្វសុី ហាក់ដូចជាមិនសូវបង្ហាញទម្រង់លេងលេខធ្លោប៉ុន្មាននោះទេនាប៉ុន្មានប្រកួតចុងក្រោយនេះ ដោយឡែកកាលពីប្រកួតចុងក្រោយរបស់ខ្លួនក្នុងសប្តាហ៍ទី ១៤ បានត្រឹមស្មើគ្នាជាមួយ ក្រុមណាហ្គាវើល ដោយឈ្នះ ១ទល់១ ។ ខណៈគិតត្រឹមសប្តាហ៍ទី ១៥នេះ ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ចាម កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដដែល ដោយប្រកួតបាន ១៤ប្រកួតក្នុងនោះឈ្នះ ៧ ដង ស្មើ ៣ ដង និងចាញ់ ៤ ដងដោយកំពុងមាន ២៤ ពិន្ទុនៅក្នុងដៃផងដែរ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Maycon Silva Calijuri ត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ដោយរូបគេតែងតែរកគ្រាប់បាល់ជារឿយៗជូនក្រុម ពោលគឺរកបាន ១គ្រាប់ក្នុងជំនួបស្មើគ្នាជាមួយ ណាហ្គាវើល កាលពីសប្តាហ៍ទី ១៤កន្លងមកនេះ និងរកបាន ២គ្រាប់ក្នុងជំនួបយកឈ្នះលើ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់២ កាលពីសប្តាហ៍ទី ១៣កន្លងមក ខណៈគិតមកត្រឹមសប្តាហ៍ទី ១៤នេះ កីឡាករសញ្ជាតិប្រេសុីល បានរកបាន ១០គ្រាប់ហើយឲ្យបឹងកេត និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានចំនួន ៥លើកផងដែរ។

Maycon-Dasilva

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារបស់បឹងកេតអេហ្វសុី គឺឈ្នះ ២ ស្មើ ម្ដង និងចាញ់ ២ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ១-២ បឹងកេត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ បឹងកេតអេហ្វសុី (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧៖ បឹងកេតអេហ្វសុី ១-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧៖ បឹងកេត ៣-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧៖ បឹងកេត ១-១ ណាហ្គាវើល (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងវេស្ទើនភ្នំពេញ និងបឹងកេតអេហ្វសុី៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺវេស្ទើនភ្នំពេញ ធ្លាប់ស្មើគ្នាម្ដង ពោលគឺ បឹងកេត ឈ្នះដល់ទៅ ៤ ដង និងមិនដែលចាញ់។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– ថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៥ ជើងទី១៖ វេស្ទើនភ្នំពេញ ៥-៩ បឹងកេត ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៥ ជើងទី២៖ បឹងកេត ៥-២ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៦ ជើងទី១៖ បឹងកេត ៦-០ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៦ ជើងទី២៖ វេស្ទើនភ្នំពេញ ១-២ បឹងកេត ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៧ ជើងទី១៖ បឹងកេត ៣-៣ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )