លីគកំពូលកម្ពុជា៖ កាលពីជើងទី ១ នៅទឹកដីក្រុមប៉ូលីស បានត្រឹមស្មើគ្នា ចុះការប្រកួតនៅល្ងាចនេះវិញ? (មានស្ថិតិ)

By |

នៅរសៀលថ្ងៃ អាទិត្យ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងទទួលស្វាគមន៍ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជំនួបសប្ដាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ១៨:០០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋានស្ដាតចាស់ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមសុីម៉ាក់។ រង់ចាំមើលថាតើ ម្ចាស់ សុីម៉ាក់ អាចរក៣ពិន្ទុពី ក្រុមប៉ូលីសបានទេនៅរសៀលនេះ?

*ព័តមានអំពីក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ហៅកាត់ថា CMAC )

ក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានខកចិត្តខកចិត្តម្ដងទៀតក្រោយបរាជ័យពីក្រុមម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ ក្នុងលទ្ធផល ១ទល់២ នៅក្នុងសប្តាហ៍ទី ១៤ ក្រោយបរាជ័យកាលពីសប្តាហ៍ទី ១៣កន្លងទៅក្រោយបានចាញ់ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ដោយលទ្ធផល ១១ ទល់ ០ ដែលជាលទ្ធផលអាក្រក់បំផុតរបស់ក្លិបផងដែរ។ ខណៈ គិតត្រឹមសប្ដាហ៍ទី ១៥នេះ ស៊ីម៉ាក់កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ក្រោយប្រកួត ១៣ ដង ក្នុងនោះឈ្នះ ២ ដង ស្មើ ៥ ដង និងចាញ់ ៦ ដងដោយកំពុងមាន ១១ពិន្ទុក្នុងដៃតែប៉ុណ្ណោះ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករសញ្ជាតិកាម៉េរ៉ូន Micheal Osei Tutu ត្រូវបានចាត់ទុកថាជាកីឡាករដែលគួរអោយចាប់អារម្មណ៍នៅក្នុងក្រុម ថ្វីត្បិតចាញ់ម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ ប៉ុន្តែរូបគេបានរកបាន ១គ្រាប់បន្ថែមក្នុងការប្រជែងតំណែងម្ចាស់ស្បែកជើងមាស បន្ទាប់ពីកីឡាកររូបនេះកំពុងនាំមុខគេក្នុងក្រុម និងឈរលេខ ៣ នៅក្នុងលីគកំពូលកម្ពុជារដូវកាល ២០១៧នេះក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺរកគ្រាប់បាល់បាន ១៣ គ្រាប់គិតត្រឹមសប្ដាហ៍ទី១៥។

Michael-Osei-Tutu

*៥ប្រកួតចុងក្រោយរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា៖

៥ ប្រកួតចុងក្រោយនៅក្នុងលីគកំពូលកម្ពុជារបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាគឺឈ្នះ ម្ដង ចាញ់ ៣ ដង និងស្មើ ម្ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា៖

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ១-២ បឹងកេត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ២-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧៖ អគ្គិសនីកម្ពុជា ៣-៥ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧៖ ភ្នំពេញក្រោន ១១-០ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ២-១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

 

*ព័តមានអំពីក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ហៅកាត់ថា ប៉ូលីស)

កាលពីសប្តាហ៍ទី ១៣ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាន ១ពិន្ទុប៉ុណ្ណោះក្នុងជំនួប ជាមួយ អាសុីអុឺរ៉ុប យូណាយធីត នៅសប្តាហ៍ទី ១៤ បន្ទាប់ពីចាញ់ បឹងកេតអេហ្វសុី ក្នុងលទ្ធផល ២ទល់៣ ខណៈគិតត្រឹមសប្តាហ៍ទី ១៥នេះក្នុងតារាងពិន្ទុបណ្ដោះអាសន្ននៃលីគកំពូលកម្ពុជារដូវកាល ២០១៧ កំពុងឈរលេខរៀងទី ៧ ក្រោយប្រកួត ១៣ ដង ឈ្នះ ៤ ស្មើ ៥ និងចាញ់ ៥ ដង មាន ១៧ ពិន្ទុក្នុងដៃ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ ទិត្យ ឌីណា ដែលត្រូវបានគេរំពឹងថាជាកីឡាករលេខធ្លោសម្រាប់ការប្រកួតនេះផងដែរ ដោយរូបគេបានទាត់បញ្ចូលទីបាន ២គ្រាប់ផងដែរកាលពីជំនួបចាញ់ បឹងកេតអេហ្វសុី ២ទល់៣ កាលពីសប្តាហ៍ទី ១៣កន្លង។ ម្ចាស់អាវលេខ ១៥រូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករស្នូលក្នុងក្រុមដែលមានសមត្ថភាពខ្ពស់ក្នុងការទាត់បាល់បញ្ចូលទី និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ខណៈរូបនេះតែងតែជាប់ជម្រើសជាតិជាប្រចាំ និងត្រូវបានគ្រូបង្វឹកថ្មីសញ្ជាតិប្រេសុីលសសើរថាជាកីឡាករល្អផងដែរ។

Tit Dina

*៥ប្រកួតចុងក្រោយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

៥ ប្រកួតនៅក្នុងលីកកំពូលកម្ពុជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពោលគឺឈ្នះ ម្ដង ស្មើ ម្ដង និងចាញ់ ៣ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ បឹងកេតអេហ្វសុី (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧៖ ណាហ្គាវើល ២-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧៖ បឹងកេតអេហ្វសុី ៣-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៧៖ អាសុីអុឺរ៉ុប យូណាយធីត ០-០ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបគ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

ក្រុមទាំងពីរមានប្រវត្តិជួបគ្នាចំនួន ៥ ដង ដោយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ហាក់មានលទ្ធផលល្អជាង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ពោលគឺមិនដែលចាញ់នោះទេ ដោយឈ្នះ ៣ ដង និងស្មើ ២ ដង ។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ២៦ ខែ កក្កដា ជើងទី១៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ០-២ អគ្គស្នងការដ្ឋាននគរបាលជាតិ

– រដូវកាល ២០១៥ ថ្ងៃទី ២៩ ខែ កញ្ញា ជើងទី២៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

– រដូវកាល ២០១៦ ថ្ងៃទី ១០ ខែ មេសា ជើងទី១៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ២-២ អគ្គស្នងការដ្ឋាននគរបាលជាតិ

– រដូវកាល ២០១៦ ថ្ងៃទី ៣១ ខែ កក្កដា ជើងទី២៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

– រដូវកាល ២០១៧ ថ្ងៃទី ១១ ខែ មិនា ជើងទី១៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា