មាន ២ប្រកួតក្នុងពានរង្វាន់ជើងឯកជាតិបាល់ទាត់ក្នុងសាល 2017 ដំណាក់កាលទី២ យប់ថ្ងៃអាទិត្យនេះ

By |

ការប្រកួតដណ្ដើមពានរង្វាន់ ជើងឯកជាតិបាល់ទាត់ក្នុងសាល ( Futsal Cup 2017 ) ឆ្នាំ ២០១៧ នឹងបន្តការប្រកួតទី២ ក្នុងដំណាក់កាលទី២ នៅយប់នេះ ដោយមានការប្រកួតចំនួន២គូ ធ្វើឡើងនៅលើទីលានតែ១។

ក្នុងដំណាក់កាលទី២ ដោយមាន ១០ ក្រុម ធ្វើការបែងចែកចេញជា ២ ពូល ដោយក្នុង១ពូល មាន៥ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ដោយគ្រោងនឹងបញ្ចប់វគ្គជម្រុះក្នុងពូលនៅថ្ងៃទី ០១ ខែ តុលា។

សប្តាហ៍ទី២ដំណាក់កាលទី ២ នៃពានរង្វាន់ជើងឯកជាតិបាល់ទាត់ក្នុងសាលឆ្នាំ ២០១៧

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍ ទី ១០ ខែ កញ្ញា

Fan Sport FT

vs

Panda FC

១៦:០០ នាទី

Clear Arena

Chanteak Keyla FT

vs

B.A United

១៧:៣០ នាទី

ក្រុមខ្លាំង ៤ ដែលមានចំណាត់ថ្នាក់លើគេ លេខ១ និងលេខ២ ក្នុងពូល នឹងត្រូវឡើងទៅប្រកួតគ្នានៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ មុននឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថាក្រុមទាំង ១០ ដែលឡើងមកប្រកួតនៅដំណាក់កាលទី ២ សុទ្ធសឹងតែជាក្រុមឈរនៅលេខ១ លេខ២ ប្រចាំពូលទាំង ៤ រៀងៗខ្លួន ខណៈដែល ២ ក្រុមគឺជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ល្អ៕