លីគកំពូលកម្ពុជា៖ ទិន្និន័យខ្លះៗជុំវិញការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ អគ្គិសនីកម្ពុជា នៅល្ងាចនេះ (មានស្ថិតិ)

By |

នៅល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលស្វាគមន៍ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្នុងជំនួបសប្តាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នៅវេលាម៉ោង ៦:០០ នាទីល្ងាច នៅវាលស្មៅនៃកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីរបស់ក្រុម ព្រះខ័នរាជស្វាយរៀងផងដែរ។ ចុះល្ងាចនេះវិញ តើ ព្រះខ័នរាជស្វាយរៀង ឬក៏អគ្គិសនីកម្ពុជា បាន៣ពិន្ទុក្នុងជំនួបសប្តាហ៍ទី ១៤នេះ?

*ព័តមានអំពីក្រុមព្រះខ័នរាជស្វាយរៀង៖

ព្រះខ័នរាជស្វាយរៀង កំពុងតែបង្ហាញទម្រង់លេងដ៏លេខធ្លោក្នុងរដូវកាលនេះ ក្រោយបានឈរនៅចំណាត់ថ្នាក់លេខ ១ នេះចាប់តាំងពីសប្តាហ៍ទី ៣ មកម្លេះ ដោយកាលពីសប្តាហ៍ទី ១៤កន្លងទៅ បានយកឈ្នះលើ ក្រុមនៅលេខ ២ ក្រសួងការពារជាតិ ៣ទល់២ និងឈ្នះ អាសុី អុឺរ៉ុប យូណាយធីត ក្នុងសប្តាហ៍ទី ១៣ ក្នុងលទ្ធផល ៤ទល់០ នៅកីឡដ្ឋាន ខ.ភ.ម (ស្ដាតចាស់) ខណៈគិតត្រឹមសប្តាហ៍ទី ១៥នេះ នៅតែរក្សាចំណាត់ថ្នាក់លេខ ១ នេះដដែលដោយប្រកួតបាន ១៤ ប្រកួតក្នុងនោះឈ្នះ ៩ដង ស្មើ ៤ ដង និងចាញ់ម្ដង មាន ៣១ពិន្ទុនៅក្នុងដៃផងដែរ។

*កីឡាករដែលគួឲ្យចាប់អារម្មណ៍៖

កីឡាករចំណូលថ្មី Bisan George ដែលទើបផ្លាស់មកពីក្រុម អាសុី អុឺរ៉ុប រូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករសំខាន់មួយរូបក្នុងការរកគ្រាប់បាល់ ខណៈកាលពីសប្តាហ៍ទី ១៣កន្លងទៅ រូបគេបានទាត់បញ្ចូលទីបាន ២គ្រាប់ជួយឲ្យព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤ទល់០។ ខណៈចាប់តាំងពីចូលរួមជាមួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមក រូបគេបានទាត់បញ្ចូលទីបានចំនួន ៣គ្រាប់ហើយក្នុងចំណោម ២ប្រកួតដែលគេលេងឲ្យក្លិបមួយនេះ។

Bisan George

*៥ប្រកួតចុងក្រោយរបស់ក្រុមព្រះខ័នរាជស្វាយរៀង

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា របស់ព្រះខ័នរាជស្វាយរៀង គឺឈ្នះ ៣ ដង ស្មើ ម្ដង និងចាញ់ម្ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ១-៣ ណាហ្គាវើល (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៤-៣ អាសុីអុឺរ៉ុបយូណាយធីត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧៖ ខេមបូឌានថាយហ្គឺរ ២-២ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧៖ អាសុី អុឺរ៉ុប យូណាយធីត ០-៤ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៣-២ ក្រសួងការពារជាតិ (លីគកំពូលកម្ពុជា)

 

*ព័តមានអំពីក្រុមអគ្គិសនីកម្ពុជា៖

អគ្គិសនីកម្ពុជា ហាក់ដូចជាបង្ហាញទម្រង់លេងមិនបានល្អសោះដោយប្រកួតចុងក្រោយរបស់ខ្លួនមិនទាន់ស្វែងរក ៣ពិន្ទុបាននៅឡើយនោះទេដោយចាញ់ ភ្នំពេញក្រោន ៣ទល់៦ និងចាញ់ក្រសួងការពារជាតិ ៥ទល់០ ក្នុងសប្តាហ៍ទី ១៣ ក្រោយបរាជ័យលើ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៣ទល់៥ ក្នុងសប្តាហ៍ទី ១២ ដែលមានពិន្ទុស្មើនឹងក្រុមអាសុីអុឺរ៉ុបយូណាយធីត ដែលធ្វើឲ្យក្រុមធ្លាក់នៅក្បែរតំបន់ដែលត្រូវធ្លាក់ទៅលេងលីគលំដាប់ទី២។ ក្រុមដែលដឹកនាំដោយលោក ប្រាក់ វុទ្ធី កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១០ នៃតារាងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ នេះ ដោយប្រកួតបាន ១៤ ដង ឈ្នះ ៤ ដង ស្មើរ ១ ដង និងចាញ់ ៩ ដង មាន ១៣ ពិន្ទុក្នុងដៃ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍

ខ្សែបម្រើវ័យក្មេង ម៉ាត់ នូរុណ រកបាន១គ្រាប់ និងជាគ្រាប់បាល់ដំបូងផុតសម្រាប់ក្លិប អគ្គិសនីកម្ពុជា ក្នុុងលីគកំពូលកម្ពុជា ក្នុងបរាជ័យចាញ់ ភ្នំពេញក្រោន ក្នុងជំនួបសប្តាហ៍ទី៨ ដោយលទ្ធផល៤ទល់៥ នៅការប្រកួតដដែលក៏បានបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន១លើកផងដែរ។ ខណៈកីឡាកររូបនេះផងដែរ ត្រូវបានលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ សរសើរពីទម្រង់លេងដ៏ល្អ ហើយអាចជាកីឡាករលេចធ្លោមួយរូបផងដែរនៅថ្ងៃអនាគត។

Mat Norun

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

៥ ប្រកួតចុងក្នុងលីគកំពូលកម្ពុជា របស់អគ្គិសនីកម្ពុជា គឺ ឈ្នះ ១ ប្រកួត មិនដែលស្មើ និងចាញ់ ៤ លើក។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

– ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧៖  ខេមបូឌានថាយហ្គឺរ ១-០ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧៖  ក្រសួងការពារជាតិ ១-២ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧៖ អគ្គិសនីកម្ពុជា ៣-៥ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ០-៥ ក្រសួងការពារជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៧៖ អគ្គិសនីកម្ពុជា ៣-៦ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

 

 

*ជំនួបរវាង អគ្គិសនីកម្ពុជា និងព្រះរាជស្វាយរៀង ទើបតែជួបគ្នាម្ដងប៉ុណ្ណោះដោយសារតែអគ្គិសនីកម្ពុជា ទើបតែឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាលនេះ៖

– រដូវកាល ២០១៧ ថ្ងៃទី ១២ ខែ មិនា ជើងទី១៖ អគ្គិសនីកម្ពុជា ០-៣ ព្រះខ័នរាជស្វាយរៀង