U-18 កម្ពុជា ត្រូវតទល់ជាមួយក្រុមកំពូលតារាង U-18 ម៉ាឡេស៊ី ក្នុងប្រកួតទី៣ (ស្ថិតិខ្លះៗ)

By |

នាល្ងាចថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតទី៤របស់ខ្លួន ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ AFF U-18 Championship 2017 ទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម១៨ឆ្នាំ នៅក្នុងពូល A។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀលម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Thuwunna Stadium ដដែល ដែលជាកីឡដ្នាន U-18 កម្ពុជា ធ្លាប់ឆ្លងកាត់ការលើទីនោះ៣ដងរួចមកហើយ។

មុនជួបគ្នាល្ងាចនេះ U-18 ម៉ាឡេស៊ី ធ្វើបានយ៉ាងល្អប្រសើរអនៅក្នុង៣ប្រកួតចុងក្រោយ ដោយឈ្នះទាំង៣ប្រកួត ខណៈ U-18 កម្ពុជា ៣ប្រកួតចុងក្រោយ ស្មើ១ និងចាញ់២។

ត្រឹមប្រកួតទី៣ កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ដោយមានតែ១ពិន្ទុប៉ុណ្ណោះ និងអស់ឱកាសឡើងទៅវគ្គបន្តហើយ ស្របពេលដែលម៉ាឡេស៊ី កំពុងឈរនៅកំពូលតារាង ដោយមាន៩ពិន្ទុពេញពីការប្រកួតចំនួន៣លើក។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A៖

ចំណាត់ថ្នាក់

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

U-18 ម៉ាឡេស៊ី

១០

U-18 ថៃ

U-18 សិង្ហបុរី

U-18 កម្ពុជា

-៣

U-18 ទីម័រខាងកើត

-៦

U-18 ឡាវ

-៧

ងាកមកប្រវត្តិជួបគ្នាត្រួសរវាងក្រុមទាំងពីរ នៅក្នុងពានរង្វាន់អាយុក្រោម១៩ឆ្នាំនេះ គឺធា្លប់ជួបគ្នាតែម្ដងប៉ុណ្ណោះ ក្នុងពានរង្វាន់ដែលង្កើតឡើងនៅឆ្នាំ ២០០២ នេះ ជាលទ្ធផល ក្រុមទាំង២បានត្រឹមស្មើគ្នា។

ខាងក្រោមគឺជាលទ្ធផលទាំង៤ប្រកួតរវាងក្រុមទាំង២៖

  • ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១១៖ U-19 កម្ពុជា ០-០ U-19 ម៉ាឡេស៊ី

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា / Myanmar Football Federation