AFF U-18៖ ទស្សនាផ្សាយផ្ទាល់រវាង U-18 កម្ពុជា ជួបប្រកួតជាមួយឡាវ នៅមីយ៉ាន់ម៉ា

By |

នារសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងធ្វើការប្រកួតចុងក្រោយរបស់ខ្លួន ប្រចាំពូលA  ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ AFF U-18 Championship 2017 ទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម១៨ឆ្នាំ នៅលើកីឡដ្ឋាន Aung San Stadium ខណៈក្រុមទាំង ២អស់ឱកាសឡើងទៅវគ្គបន្ទាប់ដូចគ្នា។

មុនជួបគ្នារសៀលនេះ U-18 ឡាវ ធ្វើមិនបានល្អទាល់តែសោះ ពោល ៤ប្រកួតកន្លងមក គឺ ចាញ់ទាំង ៤ប្រកួត ខណៈ U-18 កម្ពុជា ៤ប្រកួតចុងក្រោយ ស្មើ១ និងចាញ់៣។

ត្រឹមប្រកួតទី៤ កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ ដោយមានតែ១ពិន្ទុប៉ុណ្ណោះ ស្របពេលដែលឡាវ កំពុងឈរនៅបាតតារាង ដោយមិនមានពិន្ទុនោះទេពីការប្រកួតចំនួន៤លើកមកនេះ៕

វីដេអូតង់ទី១៖

វីដេអូតង់ទី២៖