AFF U-18៖ កម្ពុជា ស្គាល់ជ័យជម្នះលើកដំបូង ក្រោយយកឈ្នះ ឡាវ ៤ទល់១ ប៉ុន្តែអស់ឱកាសឡើងទៅវគ្គបន្ទាប់

By |

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ បានស្គាល់ជ័យជម្នះលើកដំបូងរបស់ខ្លួនក្រោយយកឈ្នះលើ ក្រុមជម្រើសជាតិឡាវ អាយុក្រោម១៨ឆ្នាំ ក្នុងលទ្ធផល ៤ទល់១ នៅជំនួបការប្រកួតចុងក្រោយប្រចាំពូល A នៃពានរង្វាន់ជើងឯកយុវជនអាសុីអាគ្នេយ៍ឆ្នាំ ២០១៧ ( AFF U-18 Youth Championship 2017 ) ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា។ បើទោះបីជា កម្ពុជា ឈ្នះ ឡាវក្នុងប្រកួតនេះក៏ពិតមែន ប៉ុន្តែក្រុមទាំង ២ កម្ពុជា និងឡាវ សុទ្ធសឹងតែអស់ឱកាសក្នុងការបង្ហាញខ្លួននៅវគ្គបន្តដូចគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា U-18 កម្ពុជា បានធ្លាក់ចេញពីពានរង្វាន់ AFF U-18 Youth Championship 2017 ក្រោយបានធ្វើការប្រកួតបានចំនួន ៥លើកដោយក្នុងនោះឈ្នះ ម្ដង ស្មើ ម្ដង និងចាញ់ ៣ ដង មាន ៤ពិន្ទុនៅក្នុងដៃ ខណៈប្រកួតបើកឆាក ចាញ់ U-18 សឹង្ហបុរី ៣ទល់៤ បន្ទាប់មកបានត្រឹមស្មើគ្នាជាមួយ U-18 ទីម័រ ខាងកើត ក្នុងលទ្ធផល ១ទល់១ ក្រោយមកក៏បានចាញ់ U-18 ថៃ ០ទល់១ ហើយបានបន្តចាញ់ ម៉ាឡេសុី ០ទល់២ និងឈ្នះ ឡាវ នៅប្រកួតចុងក្រោយ ៤ទល់១៕