U-18 កម្ពុជា បានត្រឹមលេខ៥ ក្រោយទីម័រខាងកើត ឈ្នះ សិង្ហបុរី នៅប្រកួតចុងក្រោយ

By |

ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2017 ) សម្រាប់ពូល A បានបញ្ចប់ការប្រកួតជាផ្លូវការហើយកាលពីម្សិលមិញ ក្នុងនោះក៏មានការទាត់បាល់បញ្ចូលទី ១១ គ្រាប់ផងដែរ នៅថ្ងៃចុងក្រោយ។

ជាលទ្ធផលរួមមាន ថៃ ស្មើជាមួយ ម៉ាឡេស៊ី ( ១ទល់១ ) និងគូដំណាលគ្នា១គូទៀត ឡាវ ចាញ់ កម្ពុជា ( ១ទល់៤ ) និងគូចុងក្រោយ ទីម័រខាងកើត យកឈ្នះ សិង្ហបុរី ( ៣ទល់១ )។

បែបនេះក្ដី ពូល A ក៏បានរកឃើញក្រុមដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផងដែរតាំងពីមុនប្រកួតបិទពូលនេះមកម្លេះ ពោលគឺ ម៉ាឡេស៊ី និងថៃ ជាក្រុមដែលដឹកដៃគ្នាទៅវគ្គបន្ត ស្របពេលដែល៤ក្រុមទៀតត្រូវហាលអាវត្រឹមនេះ។

ចំណាត់ថ្នាក់សរុប ម៉ាឡេស៊ី ជាមួយថៃ មាន១៣ពិន្ទុស្មើគ្នា ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញ ដោយម៉ាឡេស៊ី មានគ្រាប់បាល់ចំណេញច្រើនជាង រីឯទីម័រខាងកើត មាន៧ពិន្ទុឡើងមកលេខ៣ និងសិង្ហបុរី មាន៦ពិន្ទុក្នុងដៃធ្លាក់មកលេខ៤ ខណៈកម្ពុជា មាន៤ពិន្ទុស្ថិតនៅលេខ៥ និងឡាវពុំមានពិន្ទុរាប់ទាល់តែសោះ ឈរនៅបាតតារាង លេខ៦។

តារាងចំណាត់ថ្នាក់សរុប៖

ចំណាត់ថ្នាក់

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

U-18 ម៉ាឡេស៊ី

១៣

១០

១៣

U-18 ថៃ

១៣

U-18 ទីម័រខាងកើត

១០

-៣

U-18 សិង្ហបុរី

១០

១១

-១

U-18 កម្ពុជា

១០

-២

U-18 ឡាវ

១៥

-១០

 

រូបភាព៖ Myanmar Football Federation