U-18 កម្ពុជា នឹងមកដល់មាតុភូមិវិញនៅរសៀលនេះ ក្រោយបញ្ចប់បេសកម្មនៃពានរង្វាន់ AFF U-18 Championship 2017 នៅមីយ៉ាន់ម៉ា

By |

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងត្រលប់មកដល់ទឹកដីនៃរាជធានីភ្នំពេញវិញនៅរសៀលនេះ ក្រោយបានត្រឹមចំណាត់ថ្នាក់លេខ ៥ ក្នុងពានរង្វាន់ AFF U-18 Championship 2017 ដែលធ្វើនៅមីយ៉ាន់ម៉ា។

តាមគម្រោង U-18 កម្ពុជា នឹងមកដល់មាតុប្រទេសនៅវេលាម៉ោង ០២:៤៥ នាទីរសៀល ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ក្រោយបានបញ្ចប់បេសកម្មនៅក្នុងពានរង្វាន់ជើងឯកយុវជនអាសុីអាគ្នេយ៍ ២០១៧ ( AFF U-18 Youth Championship 2017 ) ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី ០៤ និងគ្រោងបញ្ចប់នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៧។

U-18 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយ U-18 ថៃ, ទីម័រខាងកើត, ម៉ាឡេស៉ី, សិង្ហបុរី និង ឡាវ ដោយក្រោមការដឹកនាំពីសំណាក់ លោក Inoue Kazunori ដែលជាគ្រូបង្គោលសញ្ជាតិជប៉ុន ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ប្រកួតចំនួន ៥ ដង ក្នុងនោះឈ្នះម្ដង ស្មើម្ដង និងចាញ់ ៣ ដង ដោយមាន ៤ពិន្ទុនៅក្នុងដៃ៕

តារាងចំណាត់ថ្នាក់សរុប៖

ចំណាត់ថ្នាក់

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

U-18 ម៉ាឡេស៊ី

១៣

១០

១៣

U-18 ថៃ

១៣

U-18 ទីម័រខាងកើត

១០

-៣

U-18 សិង្ហបុរី

១០

១១

-១

U-18 កម្ពុជា

១០

-២

U-18 ឡាវ

១៥

-១០

 

រូបភាព៖ Myanmar Football Federation