Hun Sen Cup៖ មានការប្រកួត ៣គូរនៅលើ ២ទីលានផ្សេងគ្នា ខណៈក្រសួងការពារជាតិ ឡើងដោយស្វ័យប្រវត្តិ

By |

នៅល្ងាចថ្ងៃ ពុធ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៧ នេះក្នុងដំណាក់កាលទី ៤ ជើងទី ២ មានការប្រកួតចំនួន ៣គូរ ដែលធ្វើឡើងនៅលើទីលាន ២ ខុសគ្នា ដោយធ្វើការប្រកួត ( Home&Away ) ដើម្បីស្វែងរកក្រុមដែលឈ្នះឡើង មកប្រកួតក្នុងដំណាក់កាលទី៥ បន្តទៀត ខណៈការប្រកួត ១គូរទៀតរវាង ក្រសួងការពារជាតិ ត្រូវបានឡើងដោយស្វ័យប្រវត្តិ ស្របពេលដែល ខេត្តស្ទឹងត្រែង បោះបង់ការប្រកួតនៅជើងទី២ នេះ ដោយនៅជើងទី១ ក្រុមទ័ព ឈ្នះ ៦ទល់០ លើ ខេត្តស្ទឹងត្រែង ។

សូមរំលឹកថា កាលពីជើងទី ១ បឹងកេត លត់ ខេត្តឧត្តរមានជ័យ ១៤ទល់១, ណាហ្គាវើល យកឈ្នះលើ ខេត្តស្វាយរៀង ១៤ទល់០, ក្រសួងការពារជាតិ យកឈ្នះ ខេត្តស្ទឹងត្រែង ៦ទល់០ និងអគ្គិសនីកម្ពុជា យកឈ្នះ ខេមបូឌានថាយហ្គឺរ ៣ទល់០ ផងដែរនៅក្នុងការប្រកួតនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧៕

ខាងក្រោមនេះជាតារាងការប្រកួតជើងទី២ ដំណាក់កាលទី ៤ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧៖

Hun Sen Cup 2leg

រូបភាព៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន