លីគកំពូលកម្ពុជា៖ Autheire Kipson បន្តទាត់បញ្ចូលទីដោយមានគម្លាតដល់ទៅ៦គ្រាប់ ពីការប្រជែងស្បែកជើងមាស

By |

គិតត្រឹមសប្តាហ៍ទី១៥ នៃលីគកំពូលកម្ពុជារដូវកាល២០១៧ ខ្សែប្រយុទ្ធ Autheire Kipson របស់ក្លិប ណាហ្គាវើល នៅតែបន្តទាត់បញ្ចូលទីដោយរកបាន១៨គ្រាប់ក្នុងចំណោម១៥ប្រកួត និងមានខកខានបំប៉ោងសំណាញ់ទីតែ៣ប្រកូតប៉ុណ្ណោះ។

១៨គ្រាប់នេះ ធ្វើអោយមានគម្លាតពីកីឡាករដែលប្រជែងស្បែកជើងមាស Choe Myong Ho, Michael Osei Tutu និងBisan George ដល់ទៅចំនូន៥គ្រាប់។

យ៉ាងណានៅក្នុងកំពូលតារាងទាំង១០នេះ កែវ សុខផេង នៅតែជាកីឡាករកម្ពុជាម្នាក់គត់ដែលរកបានច្រើនងជាងគេពោលគឺចំនួន៨គ្រាប់ ខណៈ ឃួន ឡ៉ាបូរ៉ាវី, ផានី អុីរដ្ឋា, ជិន ជុំ, កុក បូរីស ធ្វើបាន៥គ្រាប់ម្នាក់៕

កីឡាករទាត់បញ្ចូលទីច្រើនជាងគេ នៃលីគកំពូលកម្ពុជា២០១៧

ឈ្មោះ

ក្លិប

គ្រាប់បាល់

Autheire Kipson

ណាហ្គាវើល

⁣១៨

Choe Myong Ho

ក្រសួងការពារជាតិ

១៣

Michael Osei Tutu

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

⁣⁣⁣

Bisan George

ព្រះខ័នរាជស្វាយរៀង

⁣⁣⁣⁣១៣

Silva Maycon

បឹងកេត

១២

Shane Booysen

ភ្នំពេញក្រោន

១១

Chigozie Princewill

ព្រះខ័នរាជស្វាយរៀង

១០

Timothy Okereke

ខេមបូឌានថាយហ្គឺរ

១០

កែវ សុខផេង

ភ្នំពេញក្រោន

Dzarma Bata

អាសុីអឺរ៉ុបយូណាយធីត