ក្រុម​អគ្គីសនីកម្ពុជា ជា​បេក្ខភាព​ទី៤​ឡើង​ទៅ​ជុំទី៥​ពានរង្វាន់​សម្តេច​តេជោ

By |

ក្រុម​បាល់ទាត់​អគ្គីសនីកម្ពុជា ជា​បេក្ខភាព​ទី៤ បន្ទាប់​ពី​ក្រសួងការពារជាតិ ណាហ្គាវើល និង​បឹងកេត ​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​បន្ទាប់​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup 2017) ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) ដោយ​លទ្ធផលទាំង២ជើង ៥ទល់៤។

កាល​ពី​ជើង​ទី១​ក្រុម​អគ្គីសនីកម្ពុជា បាន​យក​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺរ ដោយ​លទ្ធផល​៣ទល់០ ខណៈ​ជើង​ទី២​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ក្រុម​​អគ្គីសនីកម្ពុជា បាន​ចាញ់​ក្រុម​ខេមបូឌានថាយហ្គឺរ វិញ​ដោយ​លទ្ធផល ៤ទល់២។ សរុប​លទ្ធផល​ទាំង​២ជើង​ក្រុម​អគ្គីសនីកម្ពុជា ជា​អ្នក​ឈ្នះ៕