AFC U-16៖ក្រុមកម្ពុជា ជួបវៀតណាម នៅថ្ងៃបើកឆាក នៅប្រទេសម៉ុងហ្គោលី ខណៈការប្រកួតភាគច្រើនធ្វើឡើងនៅវេលាថ្ងៃត្រង់

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ ឆ្នាំ ដែលស្ថិតនៅក្នុងពូល I នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៦ ឆ្នាំ (2018 AFC U-16 Championship) វគ្គជម្រុះ ភាគច្រើនគឺនឹងត្រូវប្រកួតនៅវេលាថ្ងៃត្រង់ ( ពេលវេលាប្រកួតនៅប្រទេសម៉ុងហ្គោលី )។

2374

យោងតាមលទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ កន្លងទៅ ក្រុមដែលត្រូវស្ថិតនៅពូល I ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ រួមមានវៀតណាម, អូស្រ្តាលី និងម្ចាស់ផ្ទះម៉ុងហ្គោលី ខណៈការប្រកួតភាគច្រើនគឺធ្វើឡើងនៅវេលាថ្ងៃត្រង់ ពោលគឺប្រកួតទី១ ចាប់ផ្ដើមនៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ ( ត្រូវនឹងម៉ោង ១០ ព្រឹកម៉ោងនៅកម្ពុជា ) និងប្រកួតទី២ ចាប់ផ្ដើមនៅវេលាម៉ោង ២:០០ រសៀល ( ត្រូវនឹងម៉ោង ២ រសៀលម៉ោងនៅកម្ពុជា )។

បែបនេះក្ដីការប្រកួតគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ នាទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ខណៈការប្រកួតបើកឆាក ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ត្រូវជួបជាមួយ ជម្រើសជាតិវៀតណាមអាយុក្រោម១៦ឆ្នាំ ធ្វើឡើងនៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ ម៉ោងនៅប្រទេសម៉ុងហ្គោលី ( ត្រូវនឹងម៉ោង ១០ ព្រឹកម៉ោងនៅកម្ពុជា )។

2373

យ៉ាងណាមិញត្បិតការប្រកួតធ្វើឡើងនៅវេលាថ្ងៃត្រង់ ប៉ុន្តែអាកាសធាតុនៅប្រទេសម៉ុងហ្គោលី គឺមានភាពត្រជាក់ខ្លាំង ដែលតាមការព្យាករណ៍សម្រាប់ខែកញ្ញានេះ គឺមានកម្រិតសីតុណ្ហភាពអតិបរមា ៧អង្សារ និងអប្បបរមា ១៥អង្សារ។

កម្មវិធីប្រកួតពេញលេញទាំងស្រុងសម្រាប់វគ្គជម្រុះក្នុងពូល I៖

កាលបរិច្ឆេទ

ក្រុម

ប្រកួតទល់

ក្រុម

ម៉ោង

កីឡដ្ឋាន

២០.កញ្ញា.២០១៧

វៀតណាម

Vs

កម្ពុជា

១០:០០ ព្រឹក

MFF Football Centre

២២.កញ្ញា.២០១៧

កម្ពុជា

Vs

អូស្ត្រាលី

១០:០០ ព្រឹក

MFF Football Centre

២៤.កញ្ញា.២០១៧

ម៉ុងហ្គោលី

Vs

កម្ពុជា

១៤:០០ រសៀល

MFF Football Centre

 

គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ ត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះនេះសិន មុននឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ ២០១៨ ខណៈម្ចាស់ផ្ទះដែលទទួលរៀបចំការប្រកួតនេះគឺប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅថ្ងៃទី ២០ ខែ កញ្ញា រហូតដល់ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៨។

នៅក្នុងវគ្គជម្រុះនៃពានរង្វាន់នេះ គឺជ្រើសរើសយកតែក្រុមលេខ១ ប្រចាំពូលទាំង១០ប៉ុណ្ណោះ បូករួមជាមួយក្រុមលេខ២ ដែលល្អជាងគេ ចំនួន៥ក្រុមបន្ថែមទៀត ដែលអាចមានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ៕

 

ចុចអានអត្ថបទ៖ កម្ពុជា បើកឆាកប៉ះ វៀតណាម ដូចគ្នាទៅនឹងពានរង្វាន់ AFF U-15 Championship (កម្មវិធីប្រកួត)

ចុចអានអត្ថបទ៖ កម្ពុជា ស្ថិតនៅពូល I ជាមួយម្ចាស់ផ្ទះម៉ុងហ្គោលី ក្នុងវគ្គជម្រុះបាល់ទាត់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៦ ឆ្នាំ

 

រូបភាព៖ aseanfootball