សប្ដាហ៍ទី៣ ពានរង្វាន់ជើងឯកជាតិបាល់ទាត់ក្នុងសាល 2017 ដំណាក់កាលទី២ មាន២គូយប់នេះ

By |

ការប្រកួតដណ្ដើមពានរង្វាន់ ជើងឯកជាតិបាល់ទាត់ក្នុងសាល ( Futsal Cup 2017 ) ឆ្នាំ ២០១៧ នឹងបន្តការប្រកួតទី៣ ក្នុងដំណាក់កាលទី២ នៅយប់នេះ ដោយមានការប្រកួតចំនួន២គូ ធ្វើឡើងនៅលើទីលានតែ១។

២ គូនៅយប់នេះរួមមាន Panda FC ត្រូវជួបប្រកួតជាមួយ ឆន្ទះកីឡា ជាគូទី១ និងគូទី២ អាណាចក្របៃតង ត្រូវប៉ះជាមួយ Fan Sport FT។

ក្នុងដំណាក់កាលទី២ ដោយមាន ១០ ក្រុម ធ្វើការបែងចែកចេញជា ២ ពូល ដោយក្នុង១ពូល មាន៥ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ដោយគ្រោងនឹងបញ្ចប់វគ្គជម្រុះក្នុងពូលនៅថ្ងៃទី ០១ ខែ តុលា។

កម្មវិធីប្រកួតពេញលេញ៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.១៦.កញ្ញា

Panda FC

Vs

ឆន្ទះកីឡា

:០០ នាទីយប់

Clear Arena, The Blue Sport

អាណាចក្របៃតង

Vs

Fan Sport FT

:៣០ នាទីយប់

Clear Arena, The Blue Sport

ក្រុមខ្លាំង ៤ ដែលមានចំណាត់ថ្នាក់លើគេ លេខ១ និងលេខ២ ក្នុងពូល នឹងត្រូវឡើងទៅប្រកួតគ្នានៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ មុននឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថាក្រុមទាំង ១០ ដែលឡើងមកប្រកួតនៅដំណាក់កាលទី ២ សុទ្ធសឹងតែជាក្រុមឈរនៅលេខ១ លេខ២ ប្រចាំពូលទាំង ៤ រៀងៗខ្លួន ខណៈដែល ២ ក្រុមគឺជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ល្អ៕

 

រូបភាព៖ Cambodia Futsal League