រំលឹកពីប្រកួតមិត្តភាពជាមួយឥណ្ឌា! ក្រុមកម្ពុជាប្រើពេលជិត៣នាទីគ្រប់គ្រងបាល់ មិនឲ្យឥណ្ឌា ដណ្តើមបានសូម្បីបន្តិច (វីដេអូ)

By |

កាលពី ១៨៦ថ្ងៃមុនពោលនៅថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៧ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមជម្រើសជាតិឥណ្ឌា ដោយលទ្ធផល ២ទល់៣ នៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញ ក្នុងជំនួបការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេសុីល លោក Leonardo Vitorino ក្នុងជំនួបនោះផងដែរ កម្ពុជា មានស្ថិតិនៃការគ្រប់គ្រងបាល់ដែលមានរយៈពេលជិត ៣នាទី ជាមួយនឹងការប៉ះបាល់បានចំនួន ៣៩ប៉ះផងដែរ ខណៈទាំង ២គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី និងកីឡាករ ចាន់ វឌ្ឍនាកា។

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នៅមានភារកិច្ចមួយទៀតនៅក្នុងពានរង្វាន់ជើងឯកទ្វីបអាសុី AFC Asian Cup UAE 2019 ដោយត្រូវទៅស្វារគមន៍ក្រុមម្ចាស់ផ្ទះ វៀតណាម នៅទីក្រុងហាណូយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ខាងមុខ ក្នុងជើងទី២ ខណៈនៅជើងទី១ កម្ពុជា បានចាញ់ ភ្ញៀវវៀតណាម ក្នុងលទ្ធផល ១ទល់២ កាលពីថ្ងៃទី ០៥ ខែ កញ្ញា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ផងដែរ៕

ខាងក្រោមនេះជាវិដេអូក្នុងការគ្រប់គ្រងបាល់ និងការប៉ះបាល់របស់ក្រុមជម្រើសជាតិកម្ពុជា កាលពីចាញ់ ឥណ្ឌា ២ទល់៣៖

វិដេអូ៖ Leonardo Vitorino