ការប្រកួតមិត្តភាពរវាងកម្ពុជា ប៉ះ ឥណ្ឌូនេសុី កំពុងរង់ចាំការសម្រេចពី FIFA

By |

យោងតាមប្រភពរបស់សហព័ន្ធបាល់ទាត់ឥណ្ឌូនេសុី (PSSI) ចុះផ្សាយថាបានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិ (FIFA International Friendly Match) ខណៈអ្វីៗនៅតែរង់ចាំការសម្រេចរបស់សហព័ន្ធបាល់ទាត់ពិភពលោក។

តាមគម្រោងការប្រកួតធ្វើឡើងនៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ ដោយប្រើប្រាស់កីឡដ្ឋាន Patriot Candrabaga ស្ថិតនៅទីក្រុង Bekasi។ ជាមួយគ្នានោះក៏មានការប្រកួតមិត្តភាពរវាង U-19 ឥណ្ឌូនេសុី និង U-19 កម្ពុជា វេលាម៉ោង៦ល្ងាច មុនការប្រកួតក្រុមជម្រើសជាតិមកដល់។

FRI_National-Team_VS_Indonesia_2641

ការប្រកួតមិត្តភាពលើកនេះគឺដើម្បីជាការត្រៀមខ្លួនចូលរួមរបស់ក្រុមជម្រើសជាតិកម្ពុជា មុនពេលជួប វៀតណាម នៅថ្ងៃទី ១០ តុលា ក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែ មិថុនា កន្លងទៅក្រុមជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពចាញ់ ឥណ្ឌូនេសុី នៅលើពហុកីឡដ្ឋានជាតិ ដោយលទ្ធផល ២ទល់០៕