អាជ្ញាកណ្តាលកម្ពុជា៣រូប ចូលរួមកាត់សេចក្តីការប្រកួតមិត្តភាពអន្តរជាតិរវាង មីយ៉ាន់ម៉ា និង ថៃ

By |

ក្រុមអាជ្ញាកណ្តាលកម្ពុជាចំនួន៣រូបមានលោក  លឹម ប៊ុនធឿន ( អាជ្ញាកណ្តាល ) លោក ឆេង ចាន់ដារ៉ា ( ជំនួយការអាជ្ញាកណ្តាលទី១ ) និងលោក សុន ចាន់ភារិទ្ធ ( ជំនួយការអាជ្ញាកណ្តាលទី២ ) ត្រូវបានសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា អញ្ជើញអោយចូលរួមកាត់សេចក្តីក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះ មីយ៉ាន់ម៉ា និង ថៃ។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៥ តុលា ២០១៧ វេលាម៉ោង៦ល្ងាច ដោយប្រើប្រាស់កីឡដ្ឋាន Mandalarthiri អាចផ្ទូកទស្សនិកជនបានចំនួូន៣មឺុននាក់ មានទីតាំងស្ថិតនៅទីក្រុង Mandalay ប្រទេស មីយ៉ាន់ម៉ា៕
22199068_1165724490226190_652150209_o