ភ្នំពេញក្រោន ប្រកួតជាមួយ វេស្ទើនភ្នំពេញ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅកីឡដ្ឋាន RSN ស្អែកនេះ

By |

ស្របពេលដែលលីគកំពូលកម្ពុជាសម្រាកប្រមាណ ២សប្តាហ៍នោះ ក្លិប ២ ដែលកំពុងប្រកបអាជីពនៅលីគកម្ពុជាគឺ ភ្នំពេញក្រោន និងវេស្ទើនភ្នំពេញ បានធ្វើការណាត់គ្នាប្រកួតមិត្តភាពកម្ដៅសាច់ដុំផ្លាស់ប្ដូរបទពិសោធន៍ ដែលនិងត្រូវធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០៧ ខែ តុលា ឆ្នាំ ២០១៧ នាវេលាម៉ោង ០៤:០០នាទីរសៀល នៅលើវាលស្មៅនៃកីឡដ្ឋាន RSN ទឹកដីរបស់ក្រុមភ្នំពេញក្រោនផងដែរ ខណៈសំបុត្រចូលរួមមិនការដាក់លក់នោះទេ គឺអនុញ្ញាតឲ្យទស្សនិជនចូលរួមទស្សនាដោយសេរីផងដែរ។

PPCFC vs WESTERN

សូមរំលឹកថា ក្រុមទាំងពីរនេះ ធ្លាប់ប្រកួតគ្នាទាំងនៅលីគកំពូលកម្ពុជា ក៏ដូចជាការប្រកួតមិត្តភាពជាច្រើនលើកផងដែរ ដោយ ២ប្រកួតចុងក្រោយ ភ្នំពេញក្រោន មិនដែលឈ្នះ វេស្ទើនភ្នំពេញ នោះទេ ពោលកាលពីជំនួបមិត្តភាព ម្ចាស់ផ្ទះ ភ្នំពេញក្រោន បានចាញ់ ភ្ញៀវ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៣ទល់២ ខណៈនៅលីគកំពូលវិញ ក្នុងសប្តាហ៍ទី ៧ ម្ចាស់ផ្ទះ ភ្នំពេញក្រោន ចាញ់ វេស្ទើនភ្នំពេញ ក្នុងលទ្ធផល ១ទល់៣ ផងដែរ៕

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន