គ្រូវៀតណាម ថានឹងផ្ដោតការយកចិត្តទុកដាក់ខ្លាំងបំផុតលើ ចាន់ វឌ្ឍនាកា សម្រាប់ជំនួបល្ងាចនេះ

By |

បើទោះបីបានឈ្នះ ១ទល់២ ក្នុងការប្រកួតជើងទី១ នៅលើទឹកដីកម្ពុជា ប៉ុន្តែត្រឡប់ទៅកាន់ទឹកដីវៀតណាមវិញ គ្រូបង្វឹក លោក Mai Duc Chung នៅតែមានការគោរពចំពោះលោក Leonardo Vitorino ដែលជាគ្រូបង្វឹកកម្ពុជា ថា៖ «ជម្រើសជាតិវៀតណាមមានប្រៀបដោយសារលេងនៅលើដីរបស់យើង និងជាស្មៅធម្មជាតិ។

«ខ្ញុំនឹងនៅតែប្រើប្រាស់កីឡាករល្អបំផុតនៃជម្រើសជាតិវៀតណាមនាពេលបច្ចុប្បន្ន ប៉ុន្តែប្រសិនបើអ្នកចង់ផ្លាស់ប្តូរការប្រកួតអ្នកត្រូវការពេលវេលា។ កាលពីមុនខ្ញុំបានមើលការប្រកួតមិត្តភាពរវាង កម្ពុជា ជាមួយ ឥណ្ឌូនេស៊ី ក្រុមរបស់ លោក Leonardo Vitorino មានការផ្លាស់ប្តូរបើប្រៀបធៀបនឹងការប្រកួតរវាងកម្ពុជា និងវៀតណាម កាលពីលើកមុន»។ លោក Mai Duc Chung។

 

22289688_1993225814248250_2534783747246359301_o

 

គ្រូបង្វឹក Mia Duc Chung បានបន្តថា៖ «ខ្ញុំគិតថាមិនមានការផ្លាស់ប្តូរច្រើននៅក្នុងការប្រកួតទល់នឹងកម្ពុជានោះទេ។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា គាត់គឺជាកីឡាករល្អម្នាក់ដែលជាខ្សែប្រយុទ្ធពិតប្រាកដ ខ្ញុំនឹងអោយកីឡាកររបស់ខ្ញុំទាំងអស់យកចិត្តទុកដាក់ជាពិសេសចំពោះរូបគេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែមានកីឡាករដែលល្អជាច្រើនទៀត ជាមួយល្បឿន និងគ្រោះថ្នាក់ដូច ចាន់ វឌ្ឍនាកា ផងដែរ»។

បញ្ជាក់ថា ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ ជម្រើសជាតិវៀតណាម នៅថ្ងៃទី ១០ ខែ តុលា នេះ នាវេលាម៉ោង ៧:០០ នាទីល្ងាច ដែលធ្វើឡើងនៅកីឡដ្ឋាន My Dinh Stadium ទីក្រុងហាណូយ ប្រទេសវៀតណាម៕

 

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា / thethaovanhoa