រំលឹកស្ថិតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះជាមួយ អគ្គិសនីកម្ពុជា ( បណ្ដុំរូបភាព )

By |

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាញ់ក្រុមភ្ញៀវ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ដោយលទ្ធផល ១ទល់២ កាលពីល្ងាចថ្ងៃអាទិត្យ ទី ១៥ ខែ តុលា ឆ្នាំ ២០១៧ ម្សិលមិញប្រចាំសប្តាហ៍ទី១៧ នៃពានរង្វាន់ជម្រើសជើងឯកជាតិ (លីគកំពូលកម្ពុជា)។

ការប្រកួតរវាងក្រុមទាំង ២ គឺកើតមានគ្រាប់បាល់តែនៅក្នុងវគ្គទី១ ប៉ុណ្ណោះដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការនាំមុខមុន ធ្វើបានសម្រេចដោយកីឡាករ Afanwi នៅនាទី១៣ ខណៈ៧នាទីក្រោយមក អគ្គិសនីកម្ពុជា បានសងវិញបាន១គ្រាប់ ជាការទាត់ចូលទីដោយកីឡាករ សុក ចាន់រស្មី ពោលគឺនៅនាទី២០ រហូតដល់នាទី៤៣ អគ្គិសនីកម្ពុជា ក៏បានបន្ថែមគ្រាប់បាល់ទី២របស់ខ្លួន តាមរយៈការធ្វើអោយចូលខ្លួនឯងដោយអចេតនា ពីកីឡាកររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កីឡាករ អ៊ុច បញ្ញាសិទ្ធ។

ខណៈវគ្គទី២ ក្រុមទាំង២បានត្រឹមតែមានឱកាសទៅវិញទៅមក ប៉ុន្តែពុំមានគ្រាប់បាល់កើតឡើងឡើយ ជាមួយនឹងលទ្ធផលបញ្ចប់ជាផ្លូវការ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាញ់ក្រុមភ្ញៀវ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ដោយលទ្ធផល ១ទល់២ ៕

ស្ថិតិនៅក្នុងការប្រកួត៖

photo6276124792570619878

ខាងក្រោមគឺជាទិដ្ឋភាពខ្លះៗពីការប្រកួតរវាងក្រុមទាំង២៖

MCL2017_Police_VS_EDC_1496

MCL2017_Police_VS_EDC_1498

MCL2017_Police_VS_EDC_1500

MCL2017_Police_VS_EDC_1511

MCL2017_Police_VS_EDC_1519

MCL2017_Police_VS_EDC_1521

MCL2017_Police_VS_EDC_1526

MCL2017_Police_VS_EDC_1531

MCL2017_Police_VS_EDC_1535

MCL2017_Police_VS_EDC_1545

MCL2017_Police_VS_EDC_1555

MCL2017_Police_VS_EDC_1565

MCL2017_Police_VS_EDC_1578

MCL2017_Police_VS_EDC_1586